Cambodia
New Details

Image
ការចុះអភិបាលការងារគ្រប់គ្រងឱសថនៅមន្ទីរពេទ្យបង្អែកស្រុកកម្រិត CPA1 មន្ទីរពេទ្យបង្អែកស្រុកកម្រិត CPA2 និងមន្ទីរពេទ្យខេត្តកម្រិត CPA3 ក្នុងខេត្តក្រចេះ និងស្ទឹងត្រែង

July 13, 2026

ខេត្តក្រចេះ និងស្ទឹងត្រែង៖ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យរង ហេង ប៊ុនគៀត រដ្ឋលេខាធិការក្រសួងសុខាភិបាល និងក្រុមការងារ បានចុះអភិបាលការងារគ្រប់គ្រងឱសថនៅមន្ទីរពេទ្យបង្អែកស្រុកកម្រិត(CPA1) មន្ទីរពេទ្យបង្អែកស្រុកកម្រិត(CPA2) និងមន្ទីរពេទ្យខេត្តកម្រិត(CPA3)។

ការចុះត្រួតពិនិត្យនេះ ផ្តោតទៅលើចំណុចសំខាន់ៗមួយចំនួនរួមមាន៖
១)អនាម័យក្នុង និងក្រៅឃ្លាំងឱសថ
២)ការងាររៀបចំទុកដាក់ឱសថតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល
៣)ស្វែងរកបញ្ហាឱ្យឃើញ និងដោះស្រាយឱ្យចំគោលដៅ
៤)ការងារគ្រប់គ្រងឱសថញៀននៅក្នុងមន្ទីរពេទ្យបង្អែកស្រុកកម្រិត(CPA2) និងមន្ទីរពេទ្យខេត្ត(CPA3)
៥)ការងារគ្រប់គ្រងឱសថនៅមន្ទីរពេទ្យបង្អែកស្រុកកម្រិត(CPA1) មន្ទីរពេទ្យបង្អែកស្រុកកម្រិត(CPA2) និងមន្ទីរពេទ្យខេត្តកម្រិត(CPA3)។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដមរដ្ឋលេខាធិការ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ជូនដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងបានសម្តែងនូវការកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ជូនដល់មន្ត្រី បុគ្គលិក នៅមន្ទីរពេទ្យបង្អែកស្រុកកម្រិត(CPA1) មន្ទីរពេទ្យបង្អែកស្រុកកម្រិត(CPA2) និងមន្ទីរពេទ្យខេត្តកម្រិត(CPA3) នៅក្នុងខេត្តក្រចេះ និងស្ទឹងត្រែង ដែលបានខិតខំបម្រើសេវាជូនប្រជាពលរដ្ឋបានល្អប្រសើរ ព្រមជាមួយការណែនាំ ឱ្យមន្រ្តីសុខាភិបាលទាំងអស់ត្រូវបន្តស្មារតីរួបរួមសាមគ្គីគ្នា ចេះជួយគ្នា ចេះសម្របសម្រួលការងារឱ្យបានល្អប្រសើរគោរពវិន័យការងារក្នុងការព្យាបាលជំងឺ និងត្រូវបម្រើសេវាឱ្យបាន ២៤ម៉ោងក្នុងមួយថ្ងៃ ៧ថ្ងៃក្នុងមួយសប្តាហ៍ គោរពក្រមសីលធម៌វិជ្ជាជីវៈ ដែលជាផលប្រយោជន៍រួម ដើម្បីបម្រើសេវាសុខាភិបាលប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងសមធម៌។

គួរបញ្ជាក់ផងដែរថា មន្ទីរពេទ្យដែលចុះអភិបាលមានដូចជា៖ ឃ្លាំងឱសថមន្ទីរពេទ្យបង្អែកស្នួល(CPA1) ឃ្លាំងឱសថមន្ទីរពេទ្យបង្អែកព្រែកប្រសព្វ(CPA1) ឃ្លាំងឱសថមន្ទីរពេទ្យបង្អែកសំបូរ(CPA1) ឃ្លាំងឱសថមន្ទីរពេទ្យបង្អែកឆ្លូង(CPA2) ឃ្លាំងឱសថមន្ទីរពេទ្យខេត្តក្រចេះ(CPA3) ក្នុងខេត្តក្រចេះ  ឃ្លាំងឱសថមន្ទីរពេទ្យខេត្តស្ទឹងត្រែង(CPA3) ក្នុងខេត្តស្ទឹងត្រែង។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10

Gallery Gallery
1 / 1
Gallery image