Cambodia
New Details

Image
កិច្ចប្រជុំលើកទី២ ក្រុមការងារគ្រប់គ្រងផលិតផលគ្រឿងស្រវឹងរបស់ក្រសួងសុខាភិបាល។

July 16, 2026

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារគ្រប់គ្រងផលិតផលគ្រឿងស្រវឹងរបស់ក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំលើកទី២ ក្រុមការងារគ្រប់គ្រងផលិតផលគ្រឿងស្រវឹងរបស់ក្រសួងសុខាភិបាល ក្នុងគោលបំណងដើម្បីពង្រឹងក្រុមការងារគ្រប់គ្រងផលិតផលគ្រឿងស្រវឹងរបស់ក្រសួងសុខាភិបាល និងពិនិត្យវឌ្ឍនភាពការងារគ្រប់គ្រងផលិតផលគ្រឿងស្រវឹង។
 
កិច្ចប្រជុំនេះ បាន​គូស​បញ្ជាក់​ពី​សារៈ​សំខាន់​នៃ​ការ​ពង្រឹងក្រុមការងារ  បន្ត​ជំរុញ​ការ​អប់រំ​ផ្សព្វផ្សាយ​ដល់​សាធារណៈជន​ ពីផលប៉ះពាល់ នៃការប្រើប្រាស់ផលិតផលគ្រឿងស្រវឹង ​ឱ្យ​មាន​ប្រសិទ្ធ​ភាព ដើម្បី​រួម​ចំណែក​ការ​ពារ​សុខភាព​ប្រជាពលរដ្ឋ និង​ការ​អភិវឌ្ឍ​មូល​ធន​មនុស្ស​ប្រកប​ដោយ​ចីរភាព។
កិច្ចប្រេជុំនេះ មានការចូលរួមពី ឯកឧត្តម ជូ ម៉េងចាន់ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានក្រុមការងារគ្រប់គ្រងផលិតផលគ្រឿងស្រវឹង អគ្គ​នាយរងបច្ចេកទេស អគ្គលេខាធិការរង តំណាងនាយកដ្ឋានពាក់ព័ន្ធ មជ្ឈមណ្ឌលជាតិ សរុបចំនួន ២៣រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8

Gallery Gallery
1 / 1
Gallery image