Cambodia
New Details

Image
ការចុះអភិបាលគាំទ្រ និងពិនិត្យវឌ្ឍនភាពការផ្ដល់សេវាសុខាភិបាលនៅមន្ទីរពេទ្យបង្អែកឧដុង្គ នៃគម្រោងមន្ទីរពេទ្យ៦១។

July 16, 2026

ខេត្តកណ្ដាល៖ ថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចុះអភិបាលគាំទ្រ និងពិនិត្យវឌ្ឍនភាពការផ្ដល់សេវាសុខាភិបាលនៅមន្ទីរពេទ្យបង្អែកឧដុង្គ នៃគម្រោងមន្ទីរពេទ្យ៦១។

នៅក្នុងដំណើរនោះ ឯកឧត្តមរដ្ឋលេខាធិការ បានពិនិត្យមើលសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធផ្នែកសង្គ្រោះបន្ទាន់ និងផ្នែកវះកាត់ រួមនឹងសម្ភារៈបរិក្ខារ ដែលទទួលបានពីគម្រោងមន្ទីរពេទ្យ៦១។ គម្រោងមន្ទីរពេទ្យ៦១ គឺជាគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងសមត្ថភាពនៃការបម្រើសេវាផ្នែកសង្គ្រោះបន្ទាន់ និងផ្នែកវះកាត់របស់មន្ទីរពេទ្យបង្អែកស្រុក ដែលគម្រោងនេះទទួលបានការគាំទ្រដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

បន្ទាប់ពីការរៀបចំជួសជុលកែលម្អបន្ទប់សង្គ្រោះបន្ទាន់ និងបន្ទប់វះកាត់រួចមក ការផ្ដល់សេវាកាន់តែមានភាពល្អប្រសើរ
ទទួលបានការគាំទ្រពីបងប្អូនប្រជាពលរដ្ឋ និងធ្វើឱ្យការព្យាបាលកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។ ជាមួយគ្នាក៏ធ្វើឱ្យបុគ្គលិក និងមន្ត្រីសុខាភិបាលនៃមន្ទីរពេទ្យបង្អែកឧដុង្គ មានភាពរីករាយពេញចិត្តនូវសមិទ្ធផលថ្មី និងចាំបាច់នេះ។

ឯកឧត្តមរដ្ឋលេខាធិការ ក៏បានផ្ដាំផ្ញើទៅដល់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលក៏ដូចជាថ្នាក់ដឹកនាំមន្ទីរពេទ្យ ក្នុងពេលដែលមន្ទីរពេទ្យត្រូវបានកែលម្អហេដ្ឋារចនាសម្ព័ន្ធបានល្អប្រសើរ ដូចនេះសមត្ថភាពគ្រូពេទ្យក៏ជាកត្តាចាំបាច់ ដែលត្រូវបណ្ដុះបណ្ដាលសមត្ថភាពបន្ថែមដើម្បីបម្រើសេវាសុខាភិបាលឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត ហើយក្រុមគ្រូពេទ្យ និងមន្ត្រីសុខាភិបាលទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់បំពេញភារកិច្ចក្នុងនាមជាបុគ្គលិកសុខាភិបាល ដែលមានក្រមសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8

Gallery Gallery
1 / 1
Gallery image