Cambodia
New Details

Image
ការចុះពិនិត្យដោយមិនជូនដំណឹងជាមុន របស់រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅមណ្ឌលសុខភាពទួលគោក រាជធានីភ្នំពេញ។

July 16, 2026

ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញទៅកាន់មណ្ឌលសុខភាពទួលគោក ស្ថិតនៅការិយាល័យសុខាភិបាលស្រុកប្រតិបត្តិចតុមុខ រាជធានីភ្នំពេញ ដើម្បីពិនិត្យសង្កេតដោយផ្ទាល់លើគុណភាព ក្នុងការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ។

ចុះពិនិត្យការបម្រើសេវាសុខាភិបាលនេះ បានសង្កេតឃើញថាមានភាពល្អប្រសើរមួយចំនួន និងត្រូវខិតខំបន្ថែមទៀត ទាំងមណ្ឌលសុខភាព និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ៖
‑ ហេដ្ឋារចនាសម្ព័ន្ធ អគារ បរិស្ថានមានលក្ខណៈសមរម្យ
‑ ការបម្រើសេវាមានលក្ខណៈមធ្យម
‑ ការពិគ្រោះ និងពិនិត្យផ្ទៃពោះបង្គួរ
‑ តាមភូមិសហគមន៍មានភាពសកម្ម
‑ អនាម័យ និងបរិស្ថានជំរុញមធ្យម និងការរៀបចំសណ្តាប់ធ្នាប់ត្រូវការកែលម្អបន្ថែម
‑ ហេដ្ឋារចនាសម្ព័ន្ធ ត្រូវកែលម្អជាច្រើនទាំងអគារ ប្រព័ន្ធអគ្គិសនី បង្កើនសោភណ្ឌភាពសួនបៃតង ហើយចំពោះអគារត្រូវរៀបចំឱ្យបានល្អប្រសើរជាងនេះ
‑ ការរៀបចំកន្លែងទុកដាក់ឱសថបានល្អ
‑ ការយកចិត្តទុកដាក់ និងក្រមសីលធម៌វិជ្ជាជីវៈបុគ្គលិកសុខាភិបាលសមរម្យ
‑ ឯកសណ្ឋានត្រូវមានគ្រប់ពេលវេលា ជាពិសេសក្នុងពេលបម្រើសេវា
‑ នៅមណ្ឌលសុខភាពមានផ្តល់សេវាប្រឹព ដោយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិជ្ជាជីវៈ និងរក្សាការសំងាត់។

ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់មណ្ឌលសុខភាពទួលគោក និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ត្រូវខិតខំបន្ថែមទៀត ដោយផ្តោតសំខាន់លើ «អភិបាលកិច្ច និងភាពជាអ្នកដឹកនាំ»។ បន្ថែមពីនេះ មណ្ឌលសុខភាពត្រូវរៀបចំចំណុចមិនទាន់ល្អប្រសើរ និងលើកទឹកចិត្តខិតខំប្រឹងប្រែង ក្នុងការស្វែងយល់ពីមណ្ឌលសុខភាពជ័យលាភីគំរូ ជាពិសេសមណ្ឌលសុខភាពគោកចក នៅខេត្តសៀមរាប ដែលស្ថិតក្នុងបរិបទក្រុងដូចគ្នា។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19
Image 20

Gallery Gallery
1 / 1
Gallery image