Cambodia
New Details

Image
កិច្ចប្រជុំក្រុមការងារអភិវឌ្ឍ និងគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម (ក.ជ.ថ.ស.ប) សម្រាប់ឆមាសទី១ ឆ្នាំ២០២៦។

July 18, 2026

រាជធានីភ្នំពេញ៖ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារអភិវឌ្ឈ និងគ្រប់គ្រងការអនុវត្តការជំរុញបង្កេីនការថែទាំសុខភាពបឋម PHC-BIF នៅកម្ពុជា បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធ Zoom របស់ក្រុមការងារអភិវឌ្ឍ និងគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម (ក.ជ.ថ.ស.ប) សម្រាប់ឆមាសទី១ ឆ្នាំ២០២៦ ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព។

កិច្ចប្រជុំនេះមានគោលបំណងពីរ៖
១)វាយតម្លៃវឌ្ឍនភាព និងរកដំណោះស្រាយ៖ បង្ហាញលទ្ធផលការងារថែទាំសុខភាពបឋមប្រចាំឆមាសទី១ និងស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈម។
២)ពង្រឹងកិច្ចសហការ៖ ពិភាក្សាពីតួនាទីរបស់ថ្នាក់ក្រោមជាតិ និងដៃគូនានា ដើម្បីជំរុញប្រសិទ្ធភាព និងពង្រីកការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ។

ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីនាយកដ្ឋានជំនាញនៃនៃក្រសួងសុខាភិបាល រដ្ឋបាលរាជធានី ខេត្តទាំង២៥ ប្រធាន និងសមាជិកក្រុមការងារអភិវឌ្ឍ និងគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម (ក.ជ.ថ.ស.ប) មន្ទីរសុខាភិបាលរាជធានី ខេត្តទាំង២៥ មណ្ឌលសុខភាព និងអង្គការដៃគូចំនួនសរុប ២០៣នាក់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14

Gallery Gallery
1 / 1
Gallery image