July 21, 2026
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២៦
ឯកឧត្តមវេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល និង ជាសមាជិកក្រុមការងារផ្នែកដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ (ក្រុម"ច") បានចូលរួមក្នុងកិច្ចប្រជុំក្រុមការងារដឹកជញ្ជូន និងហេដ្ឋារចរនាសម្ព័ន្ធក្រុម"ច" នៃវេទិការរាជរដ្ឋាភិបាល-ឯកជន ក្រោមអធិបតីភាពឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារផ្នែកដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ (ក្រុម “ច”) និងឧកញ៉ា សូ ងួន ប្រធានក្រុមការងារផ្នែកដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធផ្នែកឯកជន។
កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យពិភាក្សាអំពីបញ្ហាប្រឈម និងសំណូមពរនានា ដែលបានលើកឡើងដោយវិស័យឯកជន តាមរយៈសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងស្វែងរកដំណោះស្រាយ ក្នុងការជួយសម្រួលដល់ការធ្វើធុរកិច្ច និងជំរុញលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា។
ក្នុងកិច្ចប្រជុំនោះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រីថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងតំណាងក្រុមហ៊ុនឯកជន និងសមាគមធុរកិច្ចជាតិ ដែលជាសមាជិក សមាជិកា “ក្រុម ច” ជាច្រើនរូបផងដែរ។