Cambodia
New Details

Image
រដ្ឋមន្ត្រីក្រសួងសុខាភិបាល៖ «ថ្នាក់ដឹកនាំសុខាភិបាលគ្រប់លំដាប់ថ្នាក់ មានតួនាទីសំខាន់ក្នុងការលើកទឹកចិត្ត និងជំរុញគាំទ្រមន្ត្រីសុខាភិបាល តាមរយៈការផ្តល់ទិសដៅ គំនិតផ្តួចផ្តើម និងដំណោះស្រាយ ដើម្បីរួមចំណែកអភិវឌ្ឍមូលដ្ឋានសុខាភិបាលឱ្យកាន់តែរឹងមាំ និងមានគុណភាពខ្ពស់។»

July 21, 2026

រសៀលថ្ងៃអង្គារ ៧កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ចាប់ពីម៉ោង ២:០០នាទីរសៀល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍លើកទី១២៤ ដែលមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាលចូលរួមតាមប្រព័ន្ធវីដេអូ សន្និសីទ(Zoom) សរុបចំនួន ៣០៣៦ នាក់។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានវាយតំលៃខ្ពស់ដល់មន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ដែលបានប្រើប្រាស់នូវគំនិត និងភាពម្ចាស់ការរៀបចំកែលម្អសេវាសុខាភិបាល នៅតាមអង្គភាពរៀងៗខ្លួន យ៉ាងសស្រាក់សស្រាំ។ ទន្ទឹមនឹងគ្នានេះថ្នាក់ដឹកនាំសុខាភិបាលក៏ត្រូវបន្តផ្តល់នូវយោបល់ជូនដល់មន្រ្តីសុខាភិបាល ដើម្បីជាធាតុចូលសម្រាប់លើកកម្ពស់សេវាសុខាភិបាលឱ្យបានកើនឡើងមួយកម្រិតទៀត។ មកដល់ពេលនេះ អន្តរកម្មរវាងថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលបានបង្កើតជាបរិយាកាសកក់ក្តៅ ដែលធ្វើឱ្យមានការផ្សារភ្ជាប់គ្នារវាងថ្នាក់ដឹកនំា និងមន្រ្តីសុខាភិបាល។

បន្ថែមពីលើនេះ ឯកឧត្តមសាស្រ្តាចារ្យ បានរំលឹកឱ្យមន្រ្តីសុខាភិបាលទាំងអស់ បន្តយុទ្ធនាការទប់ស្កាត់ជំងឺគ្រុនឈាមឱ្យបាន ស្រុះដៃគ្នានៅក្នុងរដូវកាលដែលមានកំណើននៃអ្នកជំងឺគ្រុនឈាមនេះ។

ជាកិច្ចបន្ត ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកយកប្រធានបទទាក់ទងនឹងការរៀបចំការងាររដ្ឋបាលឱ្យរហ័ស និងមានប្រសិទ្ធិភាព និងរបៀបនៃការរៀបចំអនុវត្តការងារឱ្យមានភាពរលូនមកចែករំលែក។

ជាមួយគ្នានេះ មណ្ឌលសុខភាពស្រែណូយនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប បានធ្វើបទបង្ហាញពីសមិទ្ធផលនៃការក្លាយជាមណ្ឌលសុខភាពគំរូ ឆ្នាំ២០២៥ ដោយបង្ហាញនូវកត្តាដែលនាំឱ្យមណ្ឌលសុខភាព ទទួលបានភាពរុងរឿងដូចជា៖ ការតាំងចិត្តបម្រើសេវារបស់បុគ្គលិក ការលះបង់ និងមិនរួញរាចំពោះការលំបាក ការទាក់ទាញការគាំទ្រពីសហគមន៍ និងការបណ្តុះបណ្តាលធនធានមនុស្សរបស់មណ្ឌលសុខភាពឱ្យមានគុណភាព។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19
Image 20
Image 21
Image 22
Image 23
Image 24
Image 25
Image 26
Image 27
Image 28
Image 29
Image 30
Image 31
Image 32
Image 33
Image 34
Image 35
Image 36
Image 37
Image 38

Gallery Gallery
1 / 1
Gallery image