Cambodia
New Details

Image
សុខាភិបាលកម្ពុជា និងក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ASEAN Business Council) បញ្ជាក់ពីជំហរបង្កើនកិច្ចសហប្រតិបត្តិការ និងពង្រឹងភាពជាដៃគូក្នុងវិស័យសុខាភិបាល។

July 22, 2026

រាជធានីភ្នំពេញ៖ ថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ASEAN Business Council - US-ABC) ដឹកនាំដោយ ឯកឧត្តម Brian McFeeters ប្រធានគណៈប្រតិភូ និងជាប្រធាននាយកប្រតិបត្តិ (President & CEO) នៃ US-ABC អមដំណើរដោយ លោកស្រី Aleks Zittle ភារៈធារីស្តីទី នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងតំណាងក្រុមហ៊ុនឯកជនអាមេរិកសំខាន់ៗជាច្រើន នៅទីស្តីការក្រសួងសុខាភិបាល។

ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយសហរដ្ឋអាមេរិក និងវិស័យឯកជនអាមេរិក ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីទិសដៅអាទិភាពរបស់ក្រសួងក្នុងការអនុវត្ត ផែនការយុទ្ធសាស្ត្រសុខាភិបាល ឆ្នាំ២០២៥–២០៣៤ ស្របតាម យុទ្ធសាស្ត្របញ្ចកោណ–ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដោយផ្តោតលើការពង្រឹងប្រព័ន្ធសុខាភិបាលឱ្យមានភាពធន់ ការលើកកម្ពស់គុណភាពសេវា ការអភិវឌ្ឍធនធានមនុស្ស ការប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីឆ្ពោះទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល (UHC)។

ជាការឆ្លើយតប គណៈប្រតិភូ US-ASEAN Business Council បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី និងបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល តាមរយៈការវិនិយោគ ការផ្ទេរបច្ចេកវិទ្យា ការស្រាវជ្រាវ ការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស និងការលើកកម្ពស់នវានុវត្តន៍ក្នុងវិស័យថែទាំសុខភាព។

ក្នុងជំនួបពិភាក្សាដ៏មានសារៈសំខាន់នេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើប្រធានបទអាទិភាពមួយចំនួន រួមមាន៖ ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងសុខាភិបាល និងវិស័យឯកជន, ការលើកកម្ពស់អាហារូបត្ថម្ភ និងការអនុវត្ត Nutrition Care Process (NCP) ការបង្ការ និងគ្រប់គ្រងជំងឺគ្រុនឈាមតាមរយៈបច្ចេកវិទ្យាថ្មីៗ ការលើកកម្ពស់ផលិតផលដែលមានជាតិស្ករទាប និងការអប់រំសុខភាពដើម្បីបង្ការជំងឺមិនឆ្លង (NCDs) ការពង្រឹងការបង្ការ ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺមហារីក ព្រមទាំងការលើកកម្ពស់គោលនយោបាយសុខភាពសាធារណៈពាក់ព័ន្ធនឹងការកាត់បន្ថយផលប៉ះពាល់ពីការប្រើប្រាស់គ្រឿងស្រវឹង។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ក្រសួងសុខាភិបាលរីករាយស្វាគមន៍រាល់ការវិនិយោគ និងកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន ដែលផ្អែកលើគោលការណ៍តម្លាភាព និរន្តរភាព ភស្តុតាងវិទ្យាសាស្ត្រ និងផលប្រយោជន៍សុខភាពសាធារណៈជាធំ។ ក្រសួងនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីបង្កើតប្រព័ន្ធសុខាភិបាលមួយកាន់តែរឹងមាំ មានភាពធន់ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ជូនដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19
Image 20
Image 21
Image 22
Image 23
Image 24
Image 25
Image 26
Image 27

Gallery Gallery
1 / 1
Gallery image