Cambodia
New Details

Image
វគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងមន្ទីរពេទ្យខេត្ត នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

July 23, 2026

រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត  ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងមន្ទីរពេទ្យខេត្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

វគ្គបណ្តុះបណ្តាលនេះមានគោលបំណងជួយពង្រឹងសមត្ថភាព ការត្រៀមលក្ខណៈ ការគ្រប់គ្រងវិបត្តិសុខភាព និងការឆ្លើយតបរបស់ស្ថាប័នសុខាភិបាល ទៅនឹងស្ថានភាពវិបត្តិ ឬគ្រោះអាសន្ន។

វគ្គបណ្តុះបណ្តាលនេះបែងចែកចំនួន ៦ម៉ូឌុល ដោយក្នុងវគ្គទី១នេះ បើកបានចំនួន ១ម៉ូឌុល ហើយនៅសល់ចំនួន ៥ម៉ូឌុលទៀតនឹងរៀបចំបណ្តុះបណ្តាលជាបន្តបន្ទាប់។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានផ្តល់ជាអនុសាសន៍ណែនាំដល់សិក្ខាកាមទាំងអស់នូវចំនុចមួយចំនួនដូចខាងក្រោម៖
១)ថ្នាក់ដឹកនាំមន្ទីរពេទ្យ ត្រូវចូលរួមឱ្យបានទៀងទាត់តាមកម្មវិធីដែលបានរៀបចំ ហើយសិក្ខាកាមដែលបានចូលរួមក្នុងវគ្គទី១នេះ ត្រូវមកបន្តឱ្យបានជាប់លាប់ទាំង ៦ម៉ូឌុល ដែលម៉ូឌុលទាំងនេះសុទ្ធតែសំខាន់ និងមានភាពចាំបាច់ក្នុងការគ្រប់គ្រងមន្ទីរពេទ្យ
២)បន្ទាប់ពីទទួលបានចំណេះដឹង ពីវគ្គបណ្ដុះបណ្ដាលនេះ ថ្នាក់ដឹកនាំមន្ទីរពេទ្យដែលបានចូលរួមត្រូវបណ្ដុះបណ្ដាលបន្តដល់មន្ត្រី និងបុគ្គលិកនៅក្នុងមន្ទីរពេទ្យរបស់ខ្លួនដើម្បីចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាព
៣)ក្នុងបរិបទបច្ចុប្បន្ន នារដូវវស្សានេះ ដោយសង្កេតឃើញថាមានការកើនឡើងនៃអ្នកជំងឺគ្រុនឈាមចូលសម្រាកពេទ្យ ដូចនេះថ្នាក់ដឹកនាំមន្ទីរពេទ្យគ្រប់កម្រិតត្រូវរៀបចំការគ្រប់គ្រង និងការព្យាបាលជំងឺគ្រុនឈាមឱ្យមានប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលមានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ធ្វើបទបង្ហាញដោយគ្រូបង្គោលអញ្ជើញមកពីសាលាជាន់ខ្ពស់សុខភាពសាធារណៈបារាំង (EHESP) និងមានការចូលរួមពី នាយកដ្ឋានសេវាសុខភាព វិទ្យាស្ថានសុខភាពសាធារណៈ ប្រធាន និងអនុប្រធាន នៃមន្ទីរពេទ្យខេត្តសៀមរាប កំពង់ចាម បន្ទាយមានជ័យ បាត់ដំបង កំពត តាកែវ កណ្តាល កំពង់ធំ ពោធិ៍សាត់ រតនៈគិរី ត្បូងឃ្មុំ ប៉ៃលិន និងកែប សិក្ខាកាមចូលរួមសរុបចំនួន ៣៥រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7

Gallery Gallery
1 / 1
Gallery image