Cambodia
New Details

Image
កិច្ចប្រជុំក្រុមការងារដឹកនាំ ជំរុញ និងពង្រឹងគុណភាពសេវាមណ្ឌលសុខភាពចំនួន ១២ រាជធានី ខេត្ត ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងកំណត់ទិសដៅបន្ទាប់

July 23, 2026

នាថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារដឹកនាំ ជំរុញ និងពង្រឹងគុណភាពសេវាមណ្ឌលសុខភាពចំនួន ១២ រាជធានី ខេត្ត បានដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងកំណត់ទិសដៅបន្ទាប់ តាមប្រព័ន្ធនិម្មិត (Zoom) ។

គោលបំណង នៃកិច្ចប្រជុំ៖
-ពិនិត្យ និងកែសម្រួលតួនាទីភារកិច្ចរបស់សមាជិកក្រុមការងារទទួលបន្ទុក
-រាយការណ៍វឌ្ឍនភាពការចុះពង្រឹងគុណភាពសេវាសុខភាព នៅកម្រិតមណ្ឌលសុខភាព
-កំណត់គោលដៅ និងផែនការសកម្មភាពសម្រាប់ក្រុមការងារ
-លើកពីបញ្ហាប្រឈម និងដំណោះស្រាយ ក្នុងការចុះពិនិត្យការផ្តល់សេវានៅតាមមណ្ឌលសុខភាព
-ជំហានបន្ទាប់

ក្នុងនេះដែរ លោកជំទាវរដ្ឋលេខាធិការ បានលើកទឹកចិត្តជូនដល់ឯកឧត្តម ជាក្រុមការងារទាំងអស់ សូមបន្តចុះពង្រឹងគុណភាពការផ្តល់សេវានៅតាមមណ្ឌលសុខភាពបន្ថែមទៀត និងកែលម្អចំណុចខ្វះខាត ដើម្បីជំរុញឱ្យការផ្តល់សេវាកាន់តែល្អប្រសើរឡើង ប្រកបដោយគុណភាព និងស័ក្តិសិទ្ធិភាព ជាពិសេសដើម្បីក្លាយជាអង្គភាពផ្តល់សេវាសាធារណៈគំរូ។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានលើកឡើងអំពីការទប់ស្កាត់ជំងឺគ្រុនឈាម ដែលកំពុងកើនឡើងជាប្រចាំ សូមចូលរួមអប់រំ និងផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយនូវវិធានការលុបបំបាត់ជំងឺគ្រុនឈាម។ ជាពិសេស សូមបន្តយកចិត្តទុកដាក់ និងផ្តល់ការណែនាំដល់មូលដ្ឋានសុខាភិបាល បន្តផ្តល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ជាសមាជិកក្រុមក្រុមការងារដឹកនាំ ជំរុញ និងពង្រឹងគុណភាពសេវាមណ្ឌលសុខភាពចំនួន ១២ រាជធានី ខេត្ត។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9

Gallery Gallery
1 / 1
Gallery image