July 22, 2026
រដ្ឋមន្រ្តីសុខាភិបាល៖ «ណែនាំ និងលើកទឹកចិត្តដល់បុគ្គលិកសុខាភិបាល ត្រូវបន្តពង្រឹងប្រសិទ្ធភាពការងារ រៀបចំទុកដាក់ឯកសារឱ្យបានត្រឹមត្រូវ និងជំរុញឱ្យខិតខំប្រឹងប្រែងបំពេញការងារឱ្យបានពេញលេញ» លើកឡើងក្នុងឱកាសចុះសួរសុខទុក្ខ និងពិនិត្យការបម្រើការងាររបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកសុខាភិបាល ដែលកំពុងសស្រាក់សស្រាំ ក្នុងការអនុវត្តភារកិច្ចរបស់ខ្លួន នៅទីស្តីការក្រសួងសុខាភិបាល។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានចូលរួមផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំ មន្រ្តីជំនាញ និងគ្រឹះស្ថានបណ្តុះបណ្តាលសាធារណៈ និងឯកជន ដែលកំពុងពិភាក្សាជំរុញការបណ្តុះបណ្តាលវិស័យសុខាភិបាល ឱ្យកាន់តែមានគុណវុឌ្ឍិ ហើយត្រូវផ្តោតសំខាន់លើក្រមសីលធម៌វិជ្ជាជីវៈ សមត្ថភាពនៃការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល ការបញ្ជូនអ្នកជំងឺទាន់ពេលវេលា និងបច្ចេកទេសបញ្ជូនអ្នកជំងឺឱ្យបានត្រឹមត្រូវ ជាពិសេសពង្រឹងសមត្ថភាពផ្នែកសម្ភព។ បន្ថែមពីនេះគ្រឹះស្ថានបណ្តុះបណ្តាល ត្រូវមានគំនិតផ្តួចផ្តើម ទើបមានគុណភាព។
រាជធានីភ្នំពេញ៖ ថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២៦