Cambodia
New Details

Image
កិច្ចប្រជុំប្រចាំត្រីមាស ក្រុមការងារបញ្រ្ជាបយេនឌ័រ នៃក្រសួងសុខាភិបាល។

July 25, 2026

រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ប៉ែន រិកស៊ី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារបញ្រ្ជាបយេនឌ័រ នៃក្រសួងសុខាភិបាល បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំប្រចាំត្រីមាស ក្រុមការងារបញ្រ្ជាបយេនឌ័រថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៃក្រសួងសុខាភិបាល។

គោលបំណងនៃកិច្ចប្រជុំ៖
-ពិនិត្យមើលវឌ្ឍនភាពរបស់ GMAG និងបញ្ហាប្រឈមសំខាន់ៗ ក្នុងការលើកកម្ពស់ GESI ក្នុងវិស័យសុខាភិបាល នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ពីខែមករា ដល់មិថុនា ឆ្នាំ២០២៦
-កំណត់សកម្មភាពអាទិភាពសម្រាប់ការអនុវត្តន៍សកម្មភាព GESI នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សម្រាប់ត្រីមាសបន្ទាប់
-ពិភាក្សាសេចក្ដីព្រាងគោលនយោបាយ និងផែនការយុទ្ធសាស្រ្ត ស្តីពីសមភាពយេនឌ័រ និងបរិយាបន្នសង្គម ក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៦-២០៣៥
-ពិភាក្សាសេចក្ដីព្រាងគោលការណ៍ណែនាំប្រតិបត្តិសមភាពយេនឌ័រ និងបរិយាបន្នសង្គមសម្រាប់ការគ្រប់គ្រង និងការផ្ដល់សេវាសុខភាព
-ពិនិត្យសកម្មភាពអាទិភាព សម្រាប់ការអនុវត្តនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិសម្រាប់ត្រីមាសបន្ទាប់។

ឆ្លៀតក្នុងឱកាសនេះផងដែរ លោកជំទាវ ក៏បានលើកឡើងថាការលើកកម្ពស់ GESI មិនអាចសម្រេចបានដោយឯកឯងបានទេ គឺត្រូវការការចូលរួមសកម្ម និងប្តេជ្ញាចិត្តខ្ពស់ពីថ្នាក់ដឹកនាំ និងសមាជិកគ្រប់កម្រិត ព្រមទាំងការគាំទ្រពីដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិលផងដែរ។ កម្លាំងរួមបញ្ចូលគ្នានេះនឹងជួយបង្កើតប្រព័ន្ធសុខាភិបាលសមធម៌ និងឆ្លើយតបតាមតម្រូវការពិតប្រាកដរបស់ប្រជាជនគ្រប់ក្រុម។

គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះមានសមាសភាពចូលរួមផ្ទាល់ពីក្រុមការងារបញ្រ្ជាបយេនឌ័រ នៃក្រសួងសុខាភិបាលចំនួន ៣៧រូប (ស្រ្តី ២៣រូប) និងក្រុមការងារបញ្រ្ជាបយេនឌ័រ នៅមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី ខេត្ត ចូលរួមតាមប្រព័ន្ធនិមិ្មតប្រមាណ ៧០រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10

Gallery Gallery
1 / 1
Gallery image