Cambodia
New Details

Image
វគ្គបណ្ដុះបណ្ដាលបំប៉នគ្រូបង្គោលថ្នាក់ខេត្ត ស្តីពីការគាំទ្រចិត្ត សង្គម ដល់ជនរងគ្រោះដែលប៉ះទង្គិចផ្លូវចិត្ត។

July 28, 2026

ខេត្តបាត់ដំបង៖ ព្រឹកថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ខូយ ឌី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើក វគ្គបណ្ដុះបណ្ដាលបំប៉នគ្រូបង្គោលថ្នាក់ខេត្ត ស្តីពីការគាំទ្រចិត្ត សង្គម ដល់ជនរងគ្រោះដែលប៉ះទង្គិចផ្លូវចិត្ត ដោយមានការចូលរួមពី ឯកឧត្តមឱសថបណ្ឌិត វឿង ប៉ុនរ៉េត ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបាត់ដំបង និងសិក្ខាកាមមកពីខេត្តបាត់ដំបង សៀមរាប ឧត្តរមានជ័យ ព្រះវិហារ បន្ទាយមានជ័យ ពោធិ៍សាត់ ប៉ៃលិន និងកោះកុង សរុបចំនួន ៤០រូប។

វគ្គបណ្ដុះបណ្ដាលនេះ មានគោលបំណងពង្រឹងចំណេះដឹង ជំនាញវិជ្ជាជីវៈ និងវិធីសាស្រ្តបណ្ដុះបណ្ដាលរបស់គ្រូបង្គោល ដើម្បីបន្តពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាលក្នុងការផ្តល់សេវាគាំទ្រចិត្តសង្គម និងសុខភាពផ្លូវចិត្តនៅតាមមូលដ្ឋាន។ វគ្គនេះជាការបន្តពីវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលថ្នាក់ខេត្ត ដែលបានរៀបចំនៅខេត្តសៀមរាប កាលពីខែមិថុនា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ ឯកឧត្តមវេជ្ជបណ្ឌិត បានពាំនាំប្រសាសន៍ផ្ដាំផ្ញើពី ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងបានលើកឡើងពីសារៈសំខាន់ នៃការពង្រឹងសមត្ថភាពមន្រ្តីសុខាភិបាល ការប្រាស្រ័យទាក់ទងប្រកបដោយវិជ្ជាជីវៈ និងការយកចិត្តទុកដាក់លើសុខភាពផ្លូវចិត្ត ទាំងអ្នកទទួលសេវា និងអ្នកផ្តល់សេវា ដើម្បីលើកកម្ពស់គុណភាពសេវាសុខភាពផ្លូវចិត្តនៅតាមមូលដ្ឋាន។

វគ្គបណ្ដុះបណ្ដាលនេះ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ រៀបចំដោយនាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន នៃក្រសួងសុខាភិបាល ក្រោមការគាំទ្រថវិកាពីគម្រោងទប់ស្កាត់ និងបង្ការជំងឺឆ្លងក្នុងមហាអនុតំបន់មេគង្គ (ហិរញ្ញប្បទានបន្ថែម)។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9

Gallery Gallery
1 / 1
Gallery image