July 30, 2026
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ឹង វណ្ណរុំ អនុរដ្ឋលេខាធិការរួមជាមួយ ឯកឧត្តមសាស្ត្រាចារ្យ សុខ ជួរ អគ្គនាយករងបច្ចេកទេសសុខាភិបាល និងជាទីប្រឹក្សាក្រសួងសុខាភិបាល និងនាយកដ្ឋានពាក់ព័ន្ធ បានចូលរួមកិច្ចប្រជុំអន្តរក្រសួងដ៏មានសារៈសំខាន់មួយ ដែលរៀបចំដោយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ដើម្បីរួមគ្នាអនុវត្តអនុក្រឹត្យស្ដីពីការបញ្ជាក់ចំណាយក្នុងប្រព័ន្ធគាំពារសង្គម ឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព។ គោលដៅចុងក្រោយ គឺការលើកកម្ពស់គុណភាពសេវាថែទាំសុខភាព និងលុបបំបាត់ការរើសអើងអ្នកជំងឺ ស្របតាមទិសដៅឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល របស់រាជរដ្ឋាភិបាល។
សូមបញ្ជាក់ជូនថា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី នាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៃក្រសួងផែនការ បេឡាជាតិសន្តិសុខសង្គម និងទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ (ទ.ជ.ប.) សរុបចំនួន ៣០ រូប។