Cambodia
New Details

Image
ពិធីប្រគល់វិញ្ញាបណ្ណបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ ៣ឃុំ ក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

July 30, 2026

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងពិធី ប្រគល់វិញ្ញាបណ្ណបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ ៣ឃុំ ក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

កម្មវិធីនេះមានការប្រគល់ជូនវិញ្ញាបណ្ណបត្រសម្គាល់ដីធ្លីចំនួន ២៣ ០៧៦ បណ្ណ ជូនប្រជាពលរដ្ឋចំនួន៣ឃុំ ( ជ័យធំ រកាជន្លឹង និងពុកឬស្សី ) ក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល។ ក្នុងឱកាសនោះដែរ សម្តេចធិបតីក៏បានផ្តល់នូវអនុសាសន៍ចំនួន ៨ចំណុច ដើម្បីដោះស្រាយភាពជាប់គាំង ក្នុងការផ្តល់វិញ្ញាបណ្ណបត្រសម្គាល់អចលនទ្រព្យជូនប្រជាពលរដ្ឋ។

អង្គពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំ ជាសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ និងប្រជាជនយ៉ាងច្រើនកុះករ។

បន្ទាប់ពីចប់កម្មវិធី ឯកឧត្ដមរដ្ឋលេខាធិការក៏បានអញ្ជើញចុះពិនិត្យពីវឌ្ឍនភាព នៃជម្ងឺគ្រុនឈាម នៅមន្ទីរពេទ្យបង្អែកខ្សាច់កណ្ដាល និងមន្ទីរពេទ្យបង្អែកល្វាឯម ផងដែរ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10

Gallery Gallery
1 / 1
Gallery image