Cambodia
New Details

Image
កិច្ចប្រជុំពេញអង្គលើកទី១៩ របស់គណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម (គ.ផ.គ.ព.)

July 31, 2026

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត យូ ពិសី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងមន្រ្តីជំនាញពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាង បានចូលរួមកិច្ចប្រជុំពេញអង្គលើកទី១៩ របស់គណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម (គ.ផ.គ.ព.) នៅទីស្តីការគណរដ្ឋមន្ត្រី ក្រោមអធិបតីភាព ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធាន គ.ផ.គ.ព.។

កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីពិភាក្សា និងផ្តល់ធាតុចូលលើរបៀបវារៈចំនួន០២ រួមមាន៖
(១)វឌ្ឍនភាពការងារពាក់ព័ន្ធនឹងនិន្នាការនៃពាណិជ្ជកម្មអន្តរជាតិ និងកិច្ចព្រមព្រៀងទូលំទូលាយ និងរីកចម្រើនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (Update on Trends in International Trade and the CP-TPP) និង
(២)ការផ្តល់ធាតុចូលលើ “សេចក្តីព្រាងផែនការយុទ្ធសាស្រ្តស្តីពីកម្មសិទ្ធិបញ្ញាពាក់ព័ន្ធនឹងធនធានពន្ធុ ចំណេះដឹងជាប្រពៃណី និងវិញ្ញត្តិវប្បធម៌ជាប្រពៃណី ឆ្នាំ២០២៦-២០៣០”។

គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ សរុបចំនួន ៥៣រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8

Gallery Gallery
1 / 1
Gallery image