Cambodia
New Details

Image
កិច្ចប្រជុំគណៈកម្មការប្រតិបត្តិ នៃគណៈកម្មាធិការទទួលស្គាល់គុណភាពសេវាថែទាំព្យាបាល នៃក្រសួងសុខាភិបាល (គ.ទ.គ.ស.)។

July 31, 2026

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ គណៈកម្មការប្រតិបត្តិ នៃគណៈកម្មាធិការទទួលស្គាល់គុណភាពសេវាថែទាំព្យាបាល នៃក្រសួងសុខាភិបាល (គ.ទ.គ.ស.) ដឹកនាំដោយ ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការប្រតិបត្តិ និងឯកឧត្តមសាស្រ្តាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការ​ផ្តល់ការពិគ្រោះប្រឹក្សា នៃគ.ទ.គ.ស. បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការ ដែលមានគោលបំណងពិនិត្យ និងពិភាក្សាទៅលើ៖
១.ការរៀបចំផ្សព្វផ្សាយ និងការតម្រង់ទិសស្តីពី ស្តង់ដាទទួលស្គាល់គុណភាពសេវារបស់មន្ទីរពេទ្យ និងមណ្ឌលសុខភាព ដើម្បីប្រើប្រាស់វាយតម្លៃការទទួលស្គាល់គុណភាព សម្រាប់មន្ទីរពេទ្យសាធារណៈ មន្ទីរពេទ្យឯកជន និងមណ្ឌលសុខភាព
២.ការពង្រឹងសមត្ថភាព និងការបណ្តុះបណ្តាលទៅលើអ្នកវាយតម្លៃរបស់ គ.ទ.គ.ស. ព្រមទាំងអ្នកសម្របសម្រួលការងារទទួលស្គាល់គុណភាព សម្រាប់មន្ទីរពេទ្យសាធារណៈ មន្ទីរពេទ្យឯកជន និងមណ្ឌលសុខភាព
៣.ការរៀបចំក្រុមការងារបច្ចេកទេស ដើម្បីជួយគាំទ្រដល់មណ្ឌលសុខភាព ក្នុងការអនុវត្តនូវស្តង់ដាទទួលស្គាល់គុណភាពសេវាមណ្ឌលសុខភាព ព្រមទាំងរៀបចំធ្វើការវាយតម្លៃខ្លួនឯង។
​​​
កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តមសាស្រ្តាចារ្យ អ៊ុង សំអាន អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល លោក លោកស្រី ​សមាជិក និងអ្នកជំនាញ នៃគណៈកម្មាធិការទទួលស្គាល់គុណភាពសេវាថែទាំព្យាបាល នៃក្រសួងសុខាភិបាល (គ.ទ.គ.ស.)។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10

Gallery Gallery
1 / 1
Gallery image