Cambodia
New Details

Image
ទិវាវាយតម្លៃទទួលស្គាល់ពិភពលោកប្រចាំឆ្នាំ២០២៦ «ក្រោមប្រធានបទ នវានុវត្តន៍ ទំនុកចិត្ត និងនិរន្តរភាព: អានុភាពនៃការវាយតម្លៃទទួលស្គាល់»

August 02, 2026

រាជធានីភ្នំពេញ៖ រសៀលថ្ងៃសុក្រ ទី៣១ ខែកក្កដាឆ្នាំ២០២៦ ឯកឧត្ដមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានក្រុមប្រឹក្សាជាតិវាយតម្លៃទទួលស្គាល់ នៃកម្ពុជា បានអញ្ជើញទៅចូលរួម ទិវាវាយតម្លៃទទួលស្គាល់ពិភពលោកប្រចាំឆ្នាំ២០២៦ ក្រោមប្រធានបទ «នវានុវត្តន៍ ទំនុកចិត្ត និងនិរន្តរភាព: អានុភាពនៃការវាយតម្លៃទទួលស្គាល់» ក្រោមអធិបតីភាព ឯកឧត្ដម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុរត្ត និងជាប្រធានក្រុមប្រឹក្សាជាតិវាយតម្លៃទទួលស្គាល់នៃកម្ពុជា។

អត្ថន័យនៃទិវានេះ គឺដើម្បីលើកកម្ពស់ការយល់ដឹងពីតួនាទី នៃការវាយតម្លៃទទួលស្គាល់ និងការវាយតម្លៃអនុលោមភាព ក្នុងការជំរុញនវានុវត្តន៍ ពង្រឹងទំនុកចិត្តទីផ្សារ និងគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាព។

ពិធីនេះមានការចូលរួមពីអនុប្រធាន សមាជិកក្រុមប្រឹក្សាជាតិវាយតម្លៃទទួលស្គាល់នៃកម្ពុជា ថ្នាក់ដឹកនាំមន្ត្រីក្រសួងឧស្សាហកម្ម និងវិស័យឯកជនផងដែរ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6

Gallery Gallery
1 / 1
Gallery image