Cambodia
New Details

Image
រដ្ឋមន្រ្តីសុខាភិបាល៖ «សុខភាពបឋមនៅតាមមណ្ឌលសុខភាព គឺជាការសង្គ្រោះអ្នកជំងឺឲ្យរួចផុតពីជំងឺធ្ងន់ដោយមិនអស់ចំណាយច្រើន»

August 04, 2026

ថ្ងៃអង្គារ ៦រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ចាប់ពីម៉ោង ២:០០នាទីរសៀល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍លើកទី១២៦ ដែលមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាលចូលរួមតាមប្រព័ន្ធវីដេអូ សន្និសីទ(Zoom) សរុបចំនួន ២៨៤៩ នាក់។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជំរុញឲ្យថ្នាក់ដឹកនាំសុខាភិបាលគ្រប់កម្រិត និងភាគីពាក់ព័ន្ធទាំងអស់បន្តត្រៀមខ្លួនទុកជាមុនសម្រាប់ហានិភ័យដែលអាចកើតមានទាក់ទងនឹងស្ថានភាពនៃការផ្ទុះជំងឺគ្រុនឈាម និងត្រូវបង្កើនសកម្មភាពដាក់ថ្នាំអាបែតនៅតាមប្រភពទឹក ដែលជាជម្រកមូស នៅក្នុងសហគមន៍។ បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យ បានរំលឺក ពីមុខងាររបស់មណ្ឌលសុខភាព ដែលជាច្រកទ្វារដំបូងសម្រាប់ឲ្យប្រជាជនចូលមកប្រើប្រាស់សេវាសុខាភិបាល ហើយមន្ត្រីសុខាភិបាលទាំងអស់ ត្រូវរៀបចំឥរិយាបទក្នុងការព្យាបាល និងបច្ចេកទេសសង្គ្រោះឲ្យសមស្របទៅនឹងកាលៈទេសៈដោយផ្តោតលើសុវត្ថិភាពអ្នកជំងឺ។

ជាកិច្ចបន្ត ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកយកនូវសេចក្តីសន្និដ្ឋានអំពីភាពជាអ្នកដឹកនាំដែលនាំឲ្យសម្រេចការងារបានល្អប្រសើរ និងដាក់ចេញជាសំណួរសម្រាប់ឆ្លុះបញ្ចាំងជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់កម្រិតយកទៅពិចារណា និងប្រើប្រាស់ទៅតាមការងារជាក់ស្តែង។

ជាមួយគ្នានេះ មណ្ឌលសុខភាពមិត្តភាពកម្ពុជា-កូរ៉េឈើទាល មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង ក៏បានចែករំលែកនូវបទពិសោធន៍នៃការផ្តល់សេវាសុខាភិបាលដើម្បីក្លាយជាមណ្ឌលសុខភាពគំរូ ២០២៥ ដែលលទ្ធផលល្អនេះ បានមកពីការសាមគ្គីគ្នារវាងបុគ្គលិក ការផ្តល់គំនិត និងការលើកទឹកចិត្តពីថ្នាក់ដឹកនាំការិយាល័យសុខាភិបាលស្រុកប្រតិបត្ត និងមន្ទីរសុខាភិបាល ព្រមទាំងការប្រើប្រាស់ភាពជាអ្នកដឹកនាំ របស់បុគ្គលិកមណ្ឌលសុខភាពម្នាក់ៗ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19
Image 20
Image 21
Image 22
Image 23
Image 24
Image 25
Image 26
Image 27
Image 28
Image 29
Image 30

Gallery Gallery
1 / 1
Gallery image