Cambodia
New Details

Image
កិច្ចប្រជុំបូកសរុបលទ្ធផលការងា រប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦។

August 05, 2026

រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ទី៤ ខែសីហា ឆ្នាំ២០២៦ លោកជំទាវឱសថការី លី គឹមអេង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួម កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តមអភិសន្និបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) នៅទីស្តីការក្រសួងមហាផ្ទៃ។

កិច្ចប្រជុំនេះមានគោលបំណងពិនិត្យមើលវឌ្ឍនភាពក្នុងកំឡុងពេល ៦ខែ ដើមឆ្នាំ២០២៦ តាមបណ្តាក្រុមការងារទាំង៦ ក៏ដូចជាតាមបណ្តាក្រសួង ស្ថាប័ន និងពិភាក្សាអំពីចំណុចប្រឈម ខ្វះខាត ដែលត្រូវកែលម្អ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាអនុប្រធានគ.ជ.ប.ជ ទាំង៦ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងពីអន្តរក្រសួង ស្ថាប័ន ជាសមាជិក គ.ជ.ប.ជ អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អភិបាលរាជធានី ខេត្ត ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ លោកជំទាវ អគ្គលេខាធិការ អគ្គលេខាធិការរង ប្រធានក្រុមជំនួយកិច្ចការ ប្រធានលេខាធិការដ្ឋាន អភិបាលរងខេត្ត ជាប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12

Gallery Gallery
1 / 1
Gallery image