Cambodia
New Details

Image
ការចុះគាំទ្រ និងតាមដានវឌ្ឍនភាព នៃការគ្រប់គ្រងជំងឺគ្រុនឈាម និងវគ្គបណ្តុះបណ្តាលស្តីពី «ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺគ្រុនឈាម» នៅខេត្តព្រៃវែង។

August 05, 2026

ខេត្តព្រៃវែង៖ ថ្ងៃចន្ទ ទី៣ និងថ្ងៃអង្គារ ទី៤ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារតាមដានវឌ្ឍនភាពនៃការគ្រប់គ្រងជំងឺគ្រុនឈាម នៃក្រសួងសុខាភិបាល តាមបណ្តារាជធានី ខេត្ត ដឹកនាំដោយឯកឧត្ដមឱសថការី អ៊ូ វិភព រដ្ឋលេខាធិការ និងឯកឧត្ដមសាស្ត្រាចារ្យរង ហេង សុទ្ធី អនុរដ្ឋលេខាធិការ បានចុះទៅបើកវគ្គបណ្តុះបណ្តាលស្តីពី ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺគ្រុនឈាម ដើម្បីឆ្លើយតបនឹងការកើនឡើងនៃជំងឺគ្រុនឈាម ដោយសហការជាមួយមន្ទីរពេទ្យកុមារជាតិ។

គោលបំណងសំខាន់នៃវគ្គបណ្ដុះបណ្ដាលនេះគឺដើម្បីធ្វើវិក្រឹតការ ចែករំលែកបទពិសោធន៍ ជំនាញបច្ចេកទេស និងវិធានការព្យាបាលថ្មីៗ ដើម្បីធានាបាននូវការធ្វើរោគវិនិច្ឆ័យជំងឺគ្រុនឈាមបានឆាប់រហ័ស ត្រឹមត្រូវ និងការព្យាបាលប្រកបដោយប្រសិទ្ធភាពខ្ពស់។

ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំទាំងពីររូបបានជួបសំណេះសំណាលក្នុងពិធីបើកបើកវគ្គបណ្តុះបណ្តាល ដោយផ្តល់នូវអនុសាសន៍ដល់សិក្ខាកាមឱ្យយកចិត្តទុកដាក់ក្នុងការរៀនសូត្រពីសាស្រ្តាចារ្យដែលជាអ្នកឯកទេសនៃជំងឺគ្រុនឈាម ក្នុងគោលបំណងពង្រឹងសមត្ថភាព ដើម្បីក្លាយជាគ្រូបង្គោលប្រចាំមន្ទីរពេទ្យរបស់ខ្លួន សម្រាប់ការបណ្តុះបណ្តាលបន្ត ទៅដល់សហការីជាគ្រូពេទ្យ ជាគិលានុបដ្ឋាកនៅពេលបន្តបន្ទាប់ទៀត។

បន្ទាប់ពីបើកវគ្គរួច ថ្នាក់ដឹកនាំ បានអញ្ជើញចុះអភិបាលពិនិត្យការថែទាំ និងព្យាបាលអ្នកជំងឺគ្រុនឈាម នៅតាមមន្ទីរពេទ្យស្រុកនានាក្នុងភូមិសាស្រ្ត នៃខេត្តព្រៃវែង។

ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមប្រធានប្រតិភូ និងសហការី បានជួបពិភាក្សាការងារជាមួយតំណាងមន្ទីរសុខាភិបាលខេត្ត តំណាងការិយាល័យស្រុកប្រតិបត្តិ និងមន្ទីរពេទ្យនានាទូទាំងខេត្ត ដែលផ្តោតលើ៖
-ការងារគ្រប់គ្រង និងបំបាត់ជម្រកមូសដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម។
-ការងារគ្រប់គ្រង បែងចែកអ្នកជំងឺសម្រាកពេទ្យ ជាពិសេសអ្នកជំងឹគ្រុនឈាម ដែលកំពុងតែមានចំនួនច្រើនពោរពេញ ឱ្យសមស្រប ប្រកបដោយលក្ខណៈបច្ចេកទេស ដើម្បីការថែទាំ ព្យាបាលនិងតាមដានជំងឺប្រកបដោយប្រសិទ្ធភាព គុណភាព និងសុវត្ថិភាព។
-ការងារបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យ ដែលមានកម្រិតខ្ពស់ជាង ឱ្យទាន់ពេលវេលា តាមបទដ្ឋានបច្ចេកទេស និងប្រកបដោយសុវត្ថិភាព។

សូមបញ្ជាក់ផងដែរថា វគ្គបណ្ដុះបណ្ដាលនេះមានការចូលរួមពី លោក លោកស្រី ជាវេជ្ជបណ្ឌិត គ្រូពេទ្យព្យាបាល និងគិលានុបដ្ឋាកមកពីគ្រប់មន្ទីរពេទ្យទាំងអស់ នៃខេត្តព្រៃវែង។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19
Image 20
Image 21
Image 22
Image 23
Image 24
Image 25
Image 26
Image 27
Image 28
Image 29

Gallery Gallery
1 / 1
Gallery image