Cambodia
New Details

Image
រដ្ឋមន្រ្តីសុខាភិបាល៖ «សូមសម្តែងការកោតសសើរ និងលើកទឹកចិត្តមន្រ្តីសុខាភិបាលទាំងអស់ អំពីស្មារតីខិតខំប្រឹងប្រែង យកចិត្តទុកដាក់បំពេញភារកិច្ច ជាមួយក្តីសង្ឃឹមយ៉ាងមុតមាំ ទាំងថ្ងៃនេះ និងថ្ងៃស្អែក។»

August 06, 2026

សៀមរាប៖ រសៀលថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបន្តអញ្ជើញចុះពិនិត្យការបម្រើសេវាសុខាភិបាល នៅមន្ទីរពេទ្យបង្អែក ប៊ុន រ៉ានី ហ៊ុនសែន រុនតាឯក ស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍រុនតាឯក សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប។
 
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំឱ្យមន្ទីរពេទ្យខិតខំក្នុងការសម្រេចបានគោលដៅយុទ្ធសាស្រ្តរបស់ក្រសួងសុខាភិបាល ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋ ជាពិសេសនៅតំបន់អភិវឌ្ឍនេះ។
បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យ បានរំលឹកឱ្យបុគ្គលិកសុខាភិបាលទាំងអស់ ឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការបម្រើសេវាសុខាភិបាល នៅក្នុងតំបន់កំពុងអភិវឌ្ឍថ្មីនេះ ជាពិសេសត្រូវប្រុងប្រយ័ត្ននូវការផ្ទុះជំងឺគ្រុនឈាម និងជំងឺឆ្លងផ្សេងៗ ដោយធ្វើយុទ្ធនាការចុះផ្សព្វផ្សាយសារអប់រំសុខភាព ការរក្សាអនាម័យ និងបន្តសកម្មភាពដាក់ថ្នាំអាបេត បាញ់ថ្នាំ នៅតាមផ្ទះប្រជាពលរដ្ឋ ដើម្បីលុបបំបាត់ជម្រកមូស។

ក្នុងឱកាសចុះពិនិត្យនេះដែរ ឯកឧត្តមសាស្រ្តាចារ្យ ក៏បានថ្លៃងអំណរគុណដល់បុគ្គលិកសុខាភិបាលទាំងអស់ ដែលបានយកចិត្តទុកដាក់ក្នុងការបំពេញការងារបានល្អប្រសើរ និងបានខ្ជាប់ខ្ជួនតាមភារកិច្ច។ ឯកឧត្តមសាស្រ្តាចារ្យ បានរំលេចបន្ថែមដល់ថ្នាក់ដឹកនាំមូលដ្ឋានសុខាភិបាល ដែលបានខិតខំក្នុងការអភិវឌ្ឍអង្គភាព ឱ្យមានការរីកចម្រើន ដោយមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធបានល្អ ឥរិយាបថល្អ មានក្រមសីលធម៌ល្អ មានសណ្តាប់ធ្នាប់ និងគោរពតួនាទី ក្នុងការបម្រេីសេវាជូនប្រជាពលរដ្ឋប្រកបដោយគុណភាព ប្រសិទ្ធភាព និងសមធម ដេីម្បីបង្កេីនការជឿទុកចិត្តពីប្រជាពលរដ្ឋ។ បន្ថែមពីនេះត្រូវជំរុញបន្ថែមទៀតក្នុងការបម្រេីសេវាពិនិត្យ និងព្យាបាលជំងឺទូទៅ សេវាសម្ភព និងរោគស្ត្រី ការថែទាំមាតា និងទារក ព្រមទាំងសេវាសង្គ្រោះបន្ទាន់ ២៤ម៉ោង/៧ថ្ងៃ រួមទាំងការបំពាក់ឧបករណ៍ និងបរិក្ខារវេជ្ជសាស្ត្រទំនើបៗ និងមានក្រុមគ្រូពេទ្យ បង្កេីនការបណ្តុះបណ្តាលជំនាញបន្ថែម ដើម្បីធានាបាននូវគុណភាពសេវាព្យាបាល។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17

Gallery Gallery
1 / 1
Gallery image