Cambodia
New Details

Image
កិច្ចប្រជុំលើកទី២៤ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.)
February 04, 2025

ថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្ដម សុខ សំអាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំមន្រ្ដីបច្ចេកទេស ចូលរួមកិច្ចប្រជុំលើកទី២៤ របស់ គ.ជ.អ.ប. នៅទីស្ដីការក្រសួងមហាផ្ទៃ។

ការរៀបចំកិច្ចប្រជុំនេះឡើងក្នុងគោលបំណងពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈសំខាន់ៗមួយចំនួន រួមមាន៖ 

១) ការពិនិត្យ និងអនុម័តលើកំណត់ហេតុកិច្ចប្រជុំលើកទី ២៣ របស់ គ.ជ.អ.ប.

២) សេចក្ដីរាយការណ៍ របាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំនៃការអនុវត្តផែនការសកម្មភាព និងថវិកាឆ្នាំ២០២៤ របស់ គ.ជ.អ.ប. 

៣) ការពិនិត្យ និងអនុម័តលើផែនការសកម្មភាព និងថវិកាឆ្នាំ២០២៥ របស់ គ.ជ.អ.ប.

៤) ការពិនិត្យ ពិភាក្សា និងការដាក់ចេញវិធានការដោះស្រាយលើបញ្ហាប្រឈម និងសំណើសំណូមពរនីមួយៗដែលស្នើដោយរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈវេទិការរវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ 

៥) បញ្ហាផ្សេងៗទៀត។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10