August 21, 2026
រាជធានីភ្នំពេញ៖ ថ្ងៃពុធ ទី២០ ខែសីហា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ប៉ែន រិកស៊ី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបញ្ជ្រាបយេនឌ័រ (GMAG) នៃក្រសួងសុខាភិបាល បានអញ្ជើញចូលរួមសិក្ខាសាលាពិនិត្យ ចុងក្រោយ និងផ្តល់ការឯកភាពជាផ្លូវការលើសេចក្តីព្រាងឯកសារស្តីពី ផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រ ឆ្ពោះទៅការបង្កើតផែនការសកម្មភាពជាតិ ស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ (NAP-WPS) លើកដំបូង របស់កម្ពុជា ក្រោមអធិបតីភាព លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។
គោលបំណងរួមនៃសិក្ខាសាលា ដើម្បីប្រមូលធាតុចូលចុងក្រោយ និងផ្ទៀងផ្ទាត់ផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រ សម្រាប់ផែនការសកម្មភាពជាតិស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ (NAP-WPS) របស់កម្ពុជា និងដើម្បីជំរុញមាគ៌ាច្បាស់លាស់ ភាពស៊ី សង្វាក់គ្នា និងភាពជាម្ចាស់ការនៅកម្រិតថ្នាក់ជាតិ ដើម្បីឆ្ពោះទៅរកការរៀបចំសេចក្តីព្រាងផែនការសកម្មភាពជាតិ ស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ និងការអភិវឌ្ឍជាបន្តបន្ទាប់។
គួរបញ្ជាក់ផងដែរថាបសិក្ខាសាលានេះមានសមាភាពចូលរួមប្រមាណ ១០០នាក់ មកពីក្រសួងកិច្ចការនារី និងក្រសួង ស្ថាប័ន ពាក់ព័ន្ធ។