August 21, 2026
ទីស្តីការក្រសួងសុខាភិបាល៖ ថ្ងៃព្រហស្បតិ៍ទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ី សំបូរ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង ក្នុងរចនាសម្ព័ន្ធរបស់ក្រសួងសុខាភិបាល និងឯកឧត្តម សុខ សង្វារ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការងារត្រៀមរៀបចំធ្វើជំរឿនមន្រ្តីជាក់ស្តែងតាមរចនាសម្ព័ន្ធរបស់ក្រសួងសុខាភិបាល បន្ទាប់ពីបានធ្វើបច្ចប្បន្នភាពរចនាសម្ព័ន្ធ និងទិន្ន័យមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់ក្រសួងសុខាភិបាល។
កិច្ចប្រជុំនេះ ទទួលបានលទ្ធផលជាផ្លែផ្កា និងប្រកបដោយស្មារតីសហការ និងទទួលខុសត្រូវខ្ពស់ និងមានការអញ្ជើញចូលរួមពីក្រុមកាងាររបស់ក្រសួងមុខងារសាធារណ: ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គាធិការ អគ្គនាយករង ប្រធាននាយកដ្ឋាន នាយកមន្ទីរពេទ្យជាតិ ប្រធានមជ្ឈមណ្ឌលជាតិ ជាក្រុមការងារក្រសួងសុខាភិបាល ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ សរុបចំនួន ៨៧រូប។