Cambodia
New Details

Image
កិច្ចប្រជុំពិភាក្សា សេចក្តីព្រាងច្បាប់ចុងក្រោយ នៃផែនការយុទ្ធសាស្ត្រស្តីពីការបញ្ជ្រាបយេនឌ័រ បរិយាបន្ន និងសមធម៌សង្គម ក្នុងកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ (២០២១-២០៣០)។

August 22, 2026

រាជធានីភ្នំពេញ៖ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ចាន់ សុខា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួម កិច្ចប្រជុំពិនិត្យ និងពិគ្រោះយោបល់លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រស្តីពីការបញ្ជ្រាបយេនឌ័រ បរិយាបន្ន និងសមធម៌សង្គម ក្រោមអធិបតីភាពឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប នៅទីស្តីការក្រសួងមហាផ្ទៃ ។

កិច្ចប្រជុំនេះមានគោលបំណងដើម្បី៖
១)ពិនិត្យ ពិភាក្សាលើសេចក្តីព្រាងចុងក្រោយនៃផែនការយុទ្ធសាស្ត្រស្តីពីការបញ្ជ្រាបយេនឌ័រ បរិយាបន្ន និងសមធម៌សង្គម ។
២)បន្ស៊ីគ្នារវាងផែនការយុទ្ធសាស្រ្ត ស្តីពីការបញ្ជ្រាបយេនឌ័រ បរិយាបន្ន និងសមធម៌សង្គម និងផែនការយុទ្ធសាស្ត្រស្តីពីការបញ្ជ្រាបយេនឌ័រ និងការណែនាំស្តីពីការលើកកម្ពស់តួនាទីស្ត្រី ក្នុងមុខតំណែងគ្រប់គ្រងរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ នៅថ្នាក់ជាតិ ។

គួរបញ្ជាក់ផងដែរថាកិច្ចប្រជុំនេះមានសមាសភាពចូលរួមសរុប ២៨នាក់ រួមមានក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល ក្រសួងកិច្ចការនារី និងក្រសួងអប់រំ យុវជននិងកីឡា។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7

Gallery Gallery
1 / 1
Gallery image