Cambodia
New Details

Image
អបអរសាទរទិវាជាតិអន្តរសាសនា ប្រឆាំងអំពើជួញដូរមនុស្ស លើកទី១០ ថ្ងៃទី២០ សីហា ឆ្នាំ២០២៦។

August 23, 2026

រាជធានីភ្នំពេញ៖ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ លោកជំទាវឱសថការី លី គឹមអេង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងមន្រ្តីនៃក្រសួងសុខាភិបាល បានអញ្ជើញចូលរួម ទិវាជាតិអន្តរសាសនា ប្រឆាំងអំពើជួញដូរមនុស្ស លើកទី១០ ថ្ងៃទី២០ សីហា ឆ្នាំ ២០២៦ ក្រោមប្រធានបទ «គ្រប់សាសនានៅកម្ពុជា រួមគ្នាបង្ការ ទប់ស្កាត់ អំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា» ក្រោមអធិបតីភាព ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC)។

ពិធីនេះ មានការយាង និងអញ្ជើញចូលរួមពី សម្តេចព្រះសង្ឃ ឯកឧត្តម លោកជំទាវ ជាអនុប្រធាន ប្រធានរដ្ឋសភា ព្រឹទ្ធសភា ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងពីអន្តរក្រសួង ស្ថាប័ន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម លោកជំទាវ តំណាងអង្គទូត ស្ថានតំណាងប្រចាំនៅកម្ពុជា អភិបាល អភិបាលរងរាជធានីខេត្ត សាសនិកនៃសាសនា ព្រះពុទ្ធសាសនា អុីស្លាមសាសនា គ្រីសសាសនា កាតូលិកសាសនា លោក លោកស្រី តំណាងអង្គការជាដៃគូរជាតិ អន្តរជាតិ សិស្សានុសិស្ស សរុបប្រមាណ ២០០០ អង្គ/នាក់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19
Image 20
Image 21
Image 22
Image 23
Image 24
Image 25
Image 26
Image 27
Image 28

Gallery Gallery
1 / 1
Gallery image