Cambodia
New Details

Image
កិច្ចប្រជុំ ស្តីពីការដឹកជញ្ជូនតាមផ្លូវគោក រវាងភាគី កម្ពុជា វៀតណាម និងឡាវ។

August 23, 2026

ខេត្តសៀមរាប៖ ចាប់ពីថ្ងៃទី១៨ ដល់ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម វេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានចូលរួម កិច្ចប្រជុំទ្វេភាគីលើកទី១១ កម្ពុជា-វៀតណាម, កិច្ចប្រជុំត្រីភាគីលើកទី២ កម្ពុជា-ឡាវ-វៀតណាម និងកិច្ចប្រជុំទ្វេភាគីលើកទី៧ កម្ពុជា-ឡាវ ស្តីពីការដឹកជញ្ជូនតាមផ្លូវគោក ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងរៀបចំនៅទីក្រុងសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ប៉ែន បូរាណ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ជាសហប្រធាននៃកិច្ចប្រជុំ រួមជាមួយលោកស្រី Phan Thi Thu Hien ប្រធានគណ:ប្រតិភូ មកពីក្រសួងសំណង់ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជាសហប្រធាន ព្រមទាំង ឯកឧត្តម Chanthala Phimmachak ប្រធានគណ:ប្រតិភូមកពីក្រសួងសាធារការ និងដឹកជញ្ជូន នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ជាសហប្រធាននៃកិច្ចប្រជុំផងដែរ។

កិច្ចប្រជុំទាំងបីនេះ បានផ្តោតសំខាន់លើ៖ (១)ពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃការអនុវត្តការងារដឹកជញ្ជូនតាមផ្លូវគោក ដោយផ្អែកលើកិច្ចព្រមព្រៀង នៃការយោគយល់គ្នា (MoU) និងពិធីសារពាក់ព័ន្ធ រវាងភាគីកម្ពុជា ឡាវ និង វៀតណាម (២)កំណត់រក និងពិភាក្សា លើបញ្ហាប្រឈមប្រកបដោយស្ថាបនា និងយោគយល់គ្នា ដោយគិតគូរយកចិត្តទុកដាក់ដល់ផលប្រយោជន៍គ្នាទៅវិញទៅមក រវាងភាគីទាំងបី (៣)ពិភាក្សា និងលើកឡើងនូវដំណោះស្រាយ និងការឆ្លើយតប លើបញ្ហាប្រឈម ព្រមទាំងសំណូមពរពីភាគីនីមួយៗ សម្រាប់ពេលអនាគត និង(៤)ពង្រឹងទំនាក់ទំនង ការសហការសម្របសម្រួល និងកិច្ចសហប្រត្តិបត្តិការ ព្រមទាំងការផ្សាភ្ជាប់គ្នា (connectivity) រាប់ទាំងហេដ្ឋរចនាសម័ន្ធផ្លូវ និងស្ពាន លើការងារដឹកជញ្ជូនតាមផ្លូវគោក ដែលមានទំនាក់ទំនងជាមួយនឹងវិស័យផ្សេងៗ រួមមានពាណិជ្ជកម្ម និងទេសចរណ៍ជាដើម រវាងប្រទេសទាំងបី។

សូមបញ្ជាក់ថានៅចុងបញ្ចប់នៃកិច្ចប្រជុំ ភាគីពាក់ព័ន្ធបានចុះហត្ថាលេខាលើកំណត់ហេតុនៃកិច្ចប្រជុំទាំងបី ទាំងកិច្ចប្រជុំទ្វេភាគី និងត្រីភាគី ប្រកបដោយផ្លែផ្កា និងសហប្រត្តិបត្តិការខ្ពស់។

គួរកត់សំគាល់ថា កិច្ចប្រជុំទាំងបីនេះ មានការអញ្ជើញចូលរួម ពីឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងស្ថានទូត តំណាងគណ:អភិបាល និងមន្ទីរសាធារណការ និងដឹកជញ្ជូន និងមន្ទីរសំណង់ តំណាងទីស្នាក់ការច្រកទ្វាព្រុំដែន របស់ខេត្តពាក់ព័ន្ធ នៃភាគីទាំងបី ព្រមទាំងតំណាងសភាពាណិជ្ជកម្ម ក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុនវិនិយោក វិស័យឯកជន  ប្រតិ្តបត្តិករដឹកជញ្ជូន និងអ្នកពាក់ព័ន្ធចូលរួមយ៉ាងសកម្ម និងកុះករ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6

Gallery Gallery
1 / 1
Gallery image