Cambodia
New Details

Image
ការចុះគាំទ្រ និងតាមដានវឌ្ឍនភាព នៃការគ្រប់គ្រងជំងឺគ្រុនឈាម និងវគ្គបណ្តុះបណ្តាលស្តីពី «ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺគ្រុនឈាម» នៅខេត្តកោះកុង និងពោធិ៍សាត់។

August 24, 2026

ខេត្តកោះកុង និងពោធិ៍សាត់៖ ថ្ងៃពុធ ទី១៩ និងថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារតាមដានវឌ្ឍនភាពនៃការគ្រប់គ្រងជំងឺគ្រុនឈាម នៃក្រសួងសុខាភិបាល តាមបណ្តារាជធានី ខេត្ត ដឹកនាំដោយឯកឧត្ដមវេជ្ជបណ្ឌិត​ លី​ ឈួង​ រដ្ឋលេខាធិការ និងឯកឧត្ដម​វេជ្ជបណ្ឌិត​ ស្រូយ​ អាដុល្លារ​ អនុរដ្ឋលេខាធិការ បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺគ្រុនឈាម ដើម្បីឆ្លើយតបនឹងការកើនឡើងនៃជំងឺគ្រុនឈាម ដោយសហការជាមួយមន្ទីរពេទ្យគន្ឋបុប្ផាភ្នំពេញ និងមន្ទីរពេទ្យជ័យវរ្ម័នទី៧ សៀមរាប។

គោលបំណងសំខាន់នៃវគ្គបណ្ដុះបណ្ដាលនេះគឺដើម្បីធ្វើវិក្រឹតការ ចែករំលែកបទពិសោធន៍ ជំនាញបច្ចេកទេស និងវិធានការព្យាបាលថ្មីៗ ដើម្បីធានាបាននូវការធ្វើរោគវិនិច្ឆ័យជំងឺគ្រុនឈាមបានឆាប់រហ័ស ត្រឹមត្រូវ និងការព្យាបាលប្រកបដោយប្រសិទ្ធភាពខ្ពស់។

ថ្នាក់ដឹកនាំទាំងពីររូបបានជួបសំណេះសំណាល ក្នុងពិធីបើកបើកវគ្គបណ្តុះបណ្តាល ដោយផ្តល់នូវអនុសាសន៍ដល់សិក្ខាកាមឱ្យយកចិត្តទុកដាក់ក្នុងការរៀនសូត្រពីសាស្រ្តាចារ្យ ដែលជាអ្នកឯកទេសនៃជំងឺគ្រុនឈាម ក្នុងគោលបំណងពង្រឹងសមត្ថភាព ដើម្បីក្លាយជាគ្រូបង្គោលប្រចាំមន្ទីរពេទ្យរបស់ខ្លួន សម្រាប់ការបណ្តុះបណ្តាលបន្ត ទៅដល់សហការីជាគ្រូពេទ្យ ជាគិលានុបដ្ឋាកនៅពេលបន្តបន្ទាប់ទៀត។

បន្ទាប់ពីបើកវគ្គរួច ថ្នាក់ដឹកនាំ បានអញ្ជើញចុះអភិបាលពិនិត្យការថែទាំ និងព្យាបាលអ្នកជំងឺគ្រុនឈាមមន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យបង្អែកស្រុក ក្នុងភូមិសាស្រ្ត នៃខេត្តទាំងពីរ ដើម្បីពិនិត្យមើលស្ថានភាព៖
-ការងារគ្រប់គ្រង បែងចែកអ្នកជំងឺសម្រាកពេទ្យ ជាពិសេសអ្នកជំងឹគ្រុនឈាម ដែលកំពុងតែមានចំនួនច្រើន ឱ្យសមស្រប ប្រកបដោយលក្ខណៈបច្ចេកទេស ដើម្បីការថែទាំ ព្យាបាល និងតាមដានជំងឺប្រកបដោយប្រសិទ្ធភាព គុណភាព និងសុវត្ថិភាព។
-ការងារបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យ ដែលមានកម្រិតខ្ពស់ជាង ឱ្យទាន់ពេលវេលា តាមបទដ្ឋានបច្ចេកទេស និងប្រកបដោយសុវត្ថិភាព។
-ការផ្សព្វផ្សាយអប់រំសុខភាពដល់ប្រជាពលរដ្ឋ ដើម្បីលុបបំបាត់ជម្រកមូសដែលជាភ្នាក់ចម្លងជំងឺគ្រុនឈាម។

សូមបញ្ជាក់ផងដែរថា វគ្គបណ្ដុះបណ្ដាលនេះមានការចូលរួមពីតំណាងមន្ទីរពេទ្យគន្ឋបុប្ផាភ្នំពេញ និងលោកសាស្រ្តាចារ្យ យ៉ៃ ចន្ទនា នាយកមន្ទីរពេទ្យជ័យវរ្ម័នទី៧ សៀមរាប តំណាង​ឯកឧត្ដមប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង មន្ទីរពេទ្យបង្អែកខេត្តកោះកុង មន្ទីរសុខាភិបាលខេត្តពោធិសាត់ មន្ទីរពេទ្យបង្អែកខេត្តពោធិសាត់ លោក​ លោកស្រី ជាវេជ្ជបណ្ឌិត ឯកទេស គ្រូពេទ្យព្យាបាល និងគិលានុបដ្ឋាកមកពីគ្រប់មន្ទីរពេទ្យទាំងអស់ នៃខេត្តទាំងពីរ។

ជាចុងក្រោយថ្នាក់ដឹកនាំបានពាំនាំការសួរសុខទុក្ខ និងការកោតសរសើរពីឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចក្នុងការការពារ និងលើកកម្ពស់សុខមាលភាពជូនប្រជាពលរដ្ឋ ការបង្ការ ការគ្រប់គ្រង និងព្យាបាលជំងឺគ្រុនឈាមបានយ៉ាងល្អប្រសើរ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19
Image 20

Gallery Gallery
1 / 1
Gallery image