August 26, 2026
ខេត្តព្រះវិហារ៖ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត នាង ភារិទ្ធ រដ្ឋលេខាធិការ និងឯកឧត្តមវេជ្ជបណ្ឌិត ស៊ឹម ស៊ូយេង អនុរដ្ឋលេខាធិការ បានចុះពិនិត្យវឌ្ឍនភាព និងស្ថានភាពបម្រើសេវាសុខាភិបាល នៅតាមមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព ក្នុងខេត្តព្រះវិហារ។
ការចុះពិនិត្យវឌ្ឍនភាពនេះ ក្នុងគោលបំណងជួយពិនិត្យគាំទ្រក្នុងការអនុវត្តការងារ និងការលើកទឹកចិត្ត ដើម្បីជំរុញបង្កើនសមត្ថភាពការបម្រើសេវាសុខាភិបាលឱ្យកាន់តែមានលក្ខណៈល្អប្រសើរ មានប្រសិទ្ធភាពខ្ពស់ និងផ្ដល់នូវភាពកក់ក្ដៅជូនដល់បងប្អូនប្រជាពលរដ្ឋដែលមកទទួលសេវា។
ការចុះត្រួតពិនិត្យនេះ ផ្តោតសំខាន់លើចំណុចមួយចំនួនរួមមាន៖
១.ធានាការបម្រើសេវា និងប្រចាំការ ២៤ម៉ោង/៧ថ្ងៃ
២.ការធ្វើបដិសណ្ឋារកិច្ច និងការបំពេញការងារដោយក្រមសីលធម៌វិជ្ជាជីវៈ
៣.ហេដ្ឋារចនាសម្ព័ន្ធ អនាម័យ និងបរិស្ថានក្នុង និងជុំវិញមណ្ឌលសុខភាព
៤.ការពង្រឹងសមត្ថភាពបច្ចេកទេសសុខាភិបាល និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា
៥.ការគ្រប់គ្រង ការថែទាំ និងការប្រើប្រាស់ឱសថ សម្ភារៈ និងបរិក្ខារពេទ្យ
៦.ការរៀបចំលំហូរការទទួលពិនិត្យ និងព្យាបាលអ្នកជំងឺ
៧.ការរៀបចំផែនការសកម្មភាព និងការតាមដានពិនិត្យវឌ្ឍនភាពការងារ
៨.ការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺ និងសេវាបញ្ចូនអ្នកជំងឺ
៩.ស្វែងយល់ពីឬសគល់នៃបញ្ហា និងរិះរកដំណោះស្រាយឱ្យចំគោលដៅ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមវេជ្ជបណ្ឌិតក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ព្រមទាំងថ្លែងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំបម្រើសេវាថែទាំព្យាបាលជូនប្រជាពលរដ្ឋដោយការទទួលខុសត្រូវខ្ពស់។
សូមបញ្ជាក់ថា ការចុះពិនិត្យនេះ មានការសម្របសម្រួលពីឯកឧត្តមប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តព្រះវិហារ ដោយបានចុះទៅតាមមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព សរុបចំនួន ១៣ទីតំាងរួមមាន៖
១-មណ្ឌលសុខភាពរណៈសិរ្ស
២- មណ្ឌលសុខភាពបរិបូរណ៍
៣-មណ្ឌលសុខភាពគូលែន
៤-មណ្ឌលសុខភាពសែនតេជៈ
៥-មណ្ឌលសុខភាពសែនរុងរឿង១
៦-មណ្ឌលសុខភាពសែនរុងរឿង២
៧-មណ្ឌលសុខភាពសែនរុងរឿង៣
៨-មណ្ឌលសុខភាពសែនរុងរឿង៤
៩-មណ្ឌលសុខភាពសែនរុងរឿង៥
១០-មណ្ឌលសុខភាពតេជោសែនជ័យ
១១-មណ្ឌលសុខភាពច្រាច់
១២-មណ្ឌលសុខភាពពេីក
១៣-ប៉ុស្តិ៍សុខភាពតាកឹងបៃតង។