August 26, 2026
ខេត្តក្រចេះ៖ ព្រឹកថ្ងៃទី២៥ ខែសីហាឆ្នាំ២០២៦ ឯកឧត្ដមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា និងឯកឧត្ដមវេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងកម្មវិធី សម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A ប្រវែងសរុប៩៨.៤០៥ គ.ម ក្រោមឥណទានសម្បទានរបស់ធនាគារពិភពលោក និងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
សូមបញ្ជាក់ថា ក្រៅពីខ្សែផ្លូវទាំង៣នេះ ខេត្តក្រចេះក៏នឹងទទួលបាននូវសមិទ្ធផលថ្មីដ៏ធំជាប្រវត្តិសាស្ត្រ និងមានសារ:សំខាន់មួយទៀតគឺ ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ ដែលនឹងត្រៀមដាក់សម្ភោធឱ្យប្រើប្រាស់ជាផ្លូវការនាពេលដ៏ខ្លីខាងមុខនេះ។
ពិធីនេះមានការចូលរួមពីលោកស្រី Tania Meyer នាយកធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកានៃព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោកលោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។