Cambodia
New Details

Image
កិច្ចប្រជុំលេខាធិការដ្ឋាន នៃគណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន (គ.ព.ស.គ.ញ)។

August 27, 2026

រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋាន គ.ព.ស.គ.ញ ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ សរុប ២៣រូប។

កិច្ចប្រជុំបានពិភាក្សាអំពីការលើកកម្ពស់គុណភាពសេវាព្យាបាល និងស្តារនីតិសម្បទា សារៈសំខាន់ នៃប្រព័ន្ធទិន្នន័យឌីជីថល និង «គោលការណ៍ណែនាំប្រតិបត្តិសម្រាប់ការគ្រប់គ្រង ការថែទាំ ការព្យាបាល ការស្ដារនីតិសម្បទា និងសមាហរណកម្មអ្នកញៀនគ្រឿងញៀន ក្នុងមជ្ឈមណ្ឌលរដ្ឋ ឯកជន និងអង្គការ» ដើម្បីតម្រង់ទិសការផ្តល់សេវាឱ្យមានគុណភាព សុវត្ថិភាព និងស្របតាមស្តង់ដារ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10

Gallery Gallery
1 / 1
Gallery image