August 27, 2026
ខេត្តសៀមរាប៖ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមឱសថការី ឈី ហុង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើក វគ្គបណ្តុះបណ្តាលស្តីពី ការគាំទ្រចិត្តសង្គម ដល់មន្ត្រីសុខាភិបាលខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ដោយមានមន្ត្រីសុខាភិបាល ចូលរួមសរុប ៦៥រូប។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាល ក្នុងការផ្តល់ការគាំទ្រផ្លូវចិត្ត និងសង្គមប្រកបដោយគុណភាព។ ឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការទស្សនៈពិភពលោកកម្ពុជា ដែលបានគាំទ្រការរៀបចំវគ្គបណ្តុះបណ្តាលនេះ ព្រមទាំងបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែង របស់នាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន ក្នុងការពង្រីកការគ្របដណ្តប់សេវាសុខភាពផ្លូវចិត្តនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ដើម្បីធានាឱ្យប្រជាពលរដ្ឋទទួលបានការថែទាំសុខភាពផ្លូវកាយ និងផ្លូវចិត្តប្រកបដោយសមធម៌។