Cambodia
New Details

Image
ពិធីបិទ វគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ខេត្ត ស្តីពីការគាំទ្រចិត្តសង្គម ដល់មន្ត្រីសុខាភិបាលខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង។

August 28, 2026

ខេត្តសៀមរាប៖ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ខូយ ឌី អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបិទ វគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ខេត្ត ស្តីពីការគាំទ្រចិត្តសង្គម ដល់មន្ត្រីសុខាភិបាលខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ដែលបានប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ដោយមានសិក្ខាកាមចូលរួម ៦៥រូប ជាមន្ត្រីសុខាភិបាលមកពីខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង។

តាមរយៈការសិក្សា ពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ សិក្ខាកាមបានបង្កើនការយល់ដឹង និងជំនាញបច្ចេកទេស សម្រាប់បម្រើសេវាគាំទ្រចិត្ត សង្គម នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ។ ក្នុងឱកាសនោះ ឯកឧត្តមវេជ្ជបណ្ឌិត បានប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនសិក្ខាកាមដែលបានបំពេញវគ្គបណ្តុះបណ្តាលដោយជោគជ័យ។

វគ្គបណ្តុះបណ្តាលនេះរៀបចំដោយនាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន មានការគាំទ្រថវិកាពីអង្គការទស្សនៈពិភពលោកកម្ពុជា (World Vision Cambodia)។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15

Gallery Gallery
1 / 1
Gallery image