Cambodia
New Details

Image
ពិធីបើកស៊េរីពិព័រណ៍កម្ពុជាឆ្នាំ២០២៦

August 28, 2026

រាជធានីភ្នំពេញ៖ ថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្ដមវេជ្ជបណ្ឌិត ពាស់ មូស្លីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាលបានចូលរួម ពិធីបើកស៊េរីពិព័រណ៍កម្ពុជាឆ្នាំ២០២៦ សម្រាប់វិស័យ កសិកម្ម ចំណីអាហារ ឱសថ ឧបករណ៍បរិក្ខារពេទ្យ មន្ទីរពិសោធន៍ គ្រឿងសម្អាងនិងសម្ភារប្រើប្រាស់ ក្រោមអធិបតីភាព ឯកឧត្តម សំហេង បូរា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មនិងឯកឧត្តម នរ៉ារិទ្ធិ អានន្ទដាយ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។

ពិព័រណ៍នេះរៀបចំដោយក្រុមហ៊ុនសេវាកម្ម ផ្សាយពាណិជ្ជកម្ម និងការតាំងពិព័រណ៍មិញវី វៀតណាម(VEAS) សហការជាមួយក្រសួងពាណិជ្ជកម្មក្នុងគោលបំណងលើកកម្ពស់ផលិតផលរបស់កម្ពុជា ជម្រុញការវិនិយោគលើវិស័យសុខាភិបាល និងកសិកម្ម និងការផ្ទេរបច្ចេកវិទ្យាថ្មី នវានុវត្តន៍ ពង្រឹងការតភ្ជាប់សង្វាក់ផលិតកម្ម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ 

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក ឧកញ៉ា លោក លោកស្រី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ សភាពាណិជ្ជកម្មកម្ពុជា សមាគមវិស័យឧស្សាហកម្ម សមាគមអ្នកនាំចូលចែកចាយឱសថ បរិក្ខារពេទ្យ ពាណិជ្ជករជាតិនិងអន្តរជាតិជាច្រើនរូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10

Gallery Gallery
1 / 1
Gallery image