Cambodia
New Details

Image
ពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងសហប្រតិបត្តិការបច្ចេកទេស រវាងអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយអង្គការ BREMEN OVERSEARS RESEARCH AND DEVELOPMENT ASSOCIATION (BORDA)។

August 30, 2026

រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្ដមវេជ្ជបណ្ឌិត ពាស់ មូស្លីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាលបានចូលរួមពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងសហប្រតិបត្តិការបច្ចេកទេស សម្រាប់ការរៀបចំគោលការណ៍ណែនាំបច្ចេកទេស និងយន្តការគ្រប់គ្រងគុណភាព នៃប្រព័ន្ធប្រព្រឹត្តកម្មទឺកកខ្វក់បែបវិមជ្ឈការក្រោមមូលនិធិ BMZ នៃសហព័ន្ធអាល្លឺម៉ង់សម្រាប់រយៈពេល ៣ឆ្នាំ(២០២៦-២០២៨) ក្រោមអធិបតីភាព ឯកឧត្តម គួច ប៊ុនលាត  រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន។

ពិធីនេះរៀបចំឡើងក្នុងគោលបំណង បង្កើតគោលការណ៍ណែនាំថ្នាក់ជាតិស្តីពីប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់បែបវិមជ្ឈការដើម្បីពង្រឹងប្រព័ន្ធអនាម័យថ្នាក់ជាតិ បង្កើនប្រសិទ្ធភាពក្នុងការអនុវត្តច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់និងពង្រីកសេវាគ្រប់គ្រងទឹកកខ្វក់ទូទាំងប្រទេសកម្ពុជា។ 

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ តំណាងស្ថាប័នពាក់ព័ន្ធ លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីនៃអគ្គនាយដ្ឋាន នាយដ្ឋានពាក់ព័ន្ធនៃក្រសួងសាធារណៈការ និងដឹកជញ្ជូន មន្ទីរសាធារណៈការនិ ងដឹកជញ្ជូន និងតំណាងអង្គារដៃគូអភិវឌ្ឍន៍។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8

Gallery Gallery
1 / 1
Gallery image