August 31, 2026
រដ្ឋមន្រ្តីសុខាភិបាល៖ «កិច្ចប្រជុំបច្ចេកទេសជាប្រចាំពេលព្រឹកមិនគ្រាន់តែជាទម្លាប់ធម្មតាប៉ុណ្ណោះទេ តែជាពេលវេលាដ៏សំខាន់មួយដើម្បីធានាបាននូវ៖
- និរន្តរភាពនៃការថែទាំសង្រ្គោះព្យាបាល
- ការពារកុំឱ្យមានការខ្វះចន្លោះ
- ដោះស្រាយបញ្ហា និង
- ចាប់ផ្តើមការងារប្រចាំថ្ងៃ ជាមួយនឹងគោលដៅរួមគឺ ដើម្បីផ្តល់ការសង្រ្គោះព្យាបាលដ៏ល្អបំផុតដែលអាចធ្វេីបានជូនដល់អ្នកជំងឺរបស់យើង»។
នាព្រឹកថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសចុះពិនិត្យការបម្រើសេវាសុខាភិបាល នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដោយមិនជូនដំណឹងជាមុន។