September 05, 2026
រាជធានីភ្នំពេញ៖ រសៀលថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង សេនា ទីប្រឹក្សាក្រសួងសុខាភិបាល បានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីសកម្មភាពអាទិភាព នៅមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របុរាណ។
កិច្ចប្រជុំពិភាក្សានេះ ផ្តោតលើចំណុចមួយចំនួនដូចតទៅ៖
១-បន្តពិនិត្យ និងកែលម្អសៀវភៅ «ប្រវត្តិវេជ្ជសាស្រ្ត និងឱសថសាស្រ្តបូរាណ»
២-សិក្សា និងរៀបចំផែនការសម្រាប់គម្រោង Encyclopedia រុក្ខជាតិឱសថ និងការរៀបចំ Monographs ជាប្រព័ន្ធ
៣-ពង្រឹងកិច្ចសហការជាមួយគ្រឹះស្ថានឧត្តមសិក្សា ក្នុងការដឹកនាំ និងណែនាំនិស្សិតធ្វើនិក្ខេបបទ និងការស្រាវជ្រាវ
៤-ចូលរួមរៀបចំ និងអភិវឌ្ឍកម្មវិធីសិក្សា (Curriculum)
៥-បន្តដំណើរការរៀបចំ ផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពរបស់មជ្ឈមណ្ឌលជាតិ ដោយមានការចូលរួមពីអ្នកជំនាញ និងភាគីពាក់ព័ន្ធ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ មន្ត្រីពាក់ព័ន្ធនៃមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របុរាណ។