Cambodia
New Details

Image
រដ្ឋមន្រ្តីសុខាភិបាល៖ ណែនាំមន្រ្តីជំនាញ «ត្រូវពង្រឹងការសហការគ្នា ជួយគ្នាក្នុងភាពជាម្ចាស់ការ ដើម្បីធ្វើឱ្យមានសហថាមពល (synergy) សម្រាប់ភាពធននៃប្រព័ន្ធសុខាភិបាលក្នុងប្រទេស និងក្នុងតំបន់»។

September 05, 2026

រាជធានីភ្នំពេញ៖ រសៀលថ្ងៃសុក្រ ទី៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំក្រសួង និងមន្រ្តីបច្ចេកទេសពាក់ព័ន្ធ ដើម្បីផ្តល់អនុសាសន៍ណែនាំជាជំហរឱ្យស្របតាមយុទ្ធសាស្រ្ត ជាពិសេសគោលនយោបាយរបស់រាជរដ្ឋាភិបាល និងជាទស្សនទានបន្ថែម ក្នុងការត្រៀមចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ ក្នុងនោះកម្ពុជានឹងចូលរួមផ្តល់យោបល់ ចែករំលែកបទពិសោធន៍ និងបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការសហការជិតស្និត ដើម្បីពង្រឹងប្រព័ន្ធសុខាភិបាលក្នុងប្រទេស និងតំបន់ឱ្យកាន់តែប្រសើរឡើង។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការណែនាំ និងជំរុញដល់មន្ត្រីជំនាញបន្តខិតខំ និងប្តេជ្ញាចិត្តពង្រឹងការអនុវត្តការងារ ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល និងយុទ្ធសាស្រ្តក្រសួងសុខាភិបាល។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9

Gallery Gallery
1 / 1
Gallery image