Cambodia
New Details

Image
គណៈប្រតិភូក្រសួងសុខាភិបាល អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ទួន ថាវរៈ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងផែនការ

September 05, 2026

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ី សំបូរ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល បានដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ទួន ថាវរៈ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងផែនការ ដែលបានទទួលមរណភាពកាលពីថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៩:៥០នាទីយប់។

មរណភាពរបស់ ឯកឧត្តម គឺជាការបាត់បង់នូវស្វាមី ឪពុក ឪពុកក្មេក និងជីតា ដែលប្រកបដោយព្រហ្មវិហារធម៌ និងជាការបាត់បង់នូវឥស្សរជនស្នេហាជាតិដ៏ឆ្នើមមួយរូប ដែលតែងតែបានលះបង់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ក្នុងបុព្វហេតុបម្រើជាតិ សាសនា ព្រះមហាក្សត្រ។

ក្នុងឱកាសដ៏ក្រៀមក្រំនេះ គណៈប្រតិភូក្រសួងសុខាភិបាលទាំងអស់ សូមសម្ដែងនូវការសោកស្ដាយ លំឱនកាយវាចាចិត្ត ចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំ ជូនចំពោះ លោកជំទាវ យុង ពិសិដ្ឋា ព្រមទាំងក្រុមគ្រួសារនៃសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម សូមបានទៅសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9

Gallery Gallery
1 / 1
Gallery image