Cambodia
New Details

Image
គណៈប្រតិភូក្រសួងសុខាភិបាល អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម តី ម៉ាលី អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន។

September 05, 2026

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ី សំបូរ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម តី ម៉ាលី អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន ដែលបានទទួលមរណភាពកាលពីថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៤:៣៨នាទីព្រឹក។

មរណភាពរបស់ ឯកឧត្តម គឺជាការបាត់បង់នូវឥស្សរជនជាថ្នាក់ដឹកនាំជាន់ខ្ពស់មួយរូប ដែលបានលះបង់កម្លាំងកាយចិត្ត និងរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍប្រទេសជាតិកន្លងមក។

ក្នុងឱកាសដ៏សែនក្រៀមក្រំនេះ គណៈប្រតិភូក្រសួងសុខាភិបាល សូមចូលរួមរំលែកនូវមរណទុក្ខដ៏មហាក្រៀមក្រំ ប្រកបដោយសេចក្ដីសោកសង្វេគជាទីបំផុត ជូនចំពោះក្រុមគ្រួសារនៃសព ព្រមទាំងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម សូមបានទៅសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6

Gallery Gallery
1 / 1
Gallery image