Cambodia
New Details

Image
កិច្ចប្រជុំពិភាក្សាបឋមលើការវិភាគ និងវាយតម្លៃអនុលោមភាពរបស់កម្ពុជាក្នុងកិច្ចព្រមព្រៀងទូលំទូលាយ និងរីកចម្រើនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក(CP-TPP)។

September 06, 2026

រាជធានីភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការគណៈរដ្ឋមន្រ្តី ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល អមដោយក្រុមការងារជំនាញនៃក្រសួងសុខាភិបាល បានចូលរួមកិច្ចប្រជុំពិភាក្សាបឋមលើការវិភាគ និងវាយតម្លៃអនុលោមភាពរបស់កម្ពុជាក្នុងកិច្ចព្រមព្រៀងទូលំទូលាយ និងរីកចម្រើនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក(CP-TPP) ដែលដឹកនាំដោយឯកឧត្តម ណន សំណាងសីមុន្នី ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម និងជាសមាជិកក្រុមការងារសិក្សាអំពីកិច្ចព្រមព្រៀង CP-TPP និងមានការចូលរួមផងដែរពីគណៈប្រតិភូក្រសួងការងារ។

កិច្ចប្រជុំធ្វើឡើងក្នុងគោលបំណងជម្រាបជូនអំពីសារសំខាន់នៃការចូលរួមជាសមាជិកនៃ CP-TPP សម្រាប់ការរកទីផ្សារវិនិយោគបន្ថែមក្នុងដំណើរអភិវឌ្ឍន៍ប្រទេស និងដោយជម្រាបជូនអង្គប្រជុំអំពីសារបាន ដែលនាំឱ្យរាជរដ្ឋាភិបាលគិតគូរ និងផ្តួចផ្តើមក្នុងការស្នើសុំចូលជាសមាជិកនៃកិច្ចព្រមព្រៀងនេះ និងស្នើសុំក្រសួងពាក់ព័ន្ធពិនិត្យមើលលក្ខខណ្ឌតម្រូវផ្សេងៗ ដើម្បីចាប់ផ្តើមសិក្សា និងវាយតម្លៃស៊ីជម្រៅលើក្របខ័ណ្ឌច្បាប់ បទបញ្ញត្តិគតិយុត្ត និងបច្ចេកទេស សំដៅត្រៀមលក្ខណៈសម្បត្តិចូលជាបេក្ខភាពសមាជិកនៃ CP-TPP។

ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី ក្នុងនាមក្រសួងសុខាភិបាល បានបង្ហាញពីជំហរ និងការតាំងចិត្តខ្ពស់របស់សុខាភិបាល លើការចូលរួមរបស់ខ្លួន ជាមួយគំនិតផ្តួចផ្តើមដ៏មានសក្តានុពលរបស់រាជរដ្ឋាភិបាល ដែលសំដៅការជំរុញសេដ្ឋកិច្ចប្រទេស និងកាន់តែត្រូវបានការទទួលស្គាល់លើឆាកអន្តរជាតិលើគ្រប់វិស័យដែលជាចំណុចទាក់ទាញបង្កើនការវិនិយោគលើវិស័យសុខាភិបាល។

Image 1
Image 2
Image 3
Image 4
Image 5

Gallery Gallery
1 / 1
Gallery image