Cambodia
New Details

Image
កិច្ចប្រជុំពង្រឹងយន្តការផ្សព្វផ្សាយសមិទ្ធផល វឌ្ឍនភាព​ និងបង្កេីនការផលិតសារអប់រំសុខភាពសាធារណៈ តាមមូលដ្ឋានសុខាភិបាលសាធារណៈ

September 06, 2026

រសៀលថ្ងៃសុក្រ ទី៤ ខែកញ្ញា ឆ្នាំ២០២៦
ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារពង្រឹងយន្តការផ្សព្វផ្សាយសមិទ្ធផល និងវឌ្ឍនភាពការងារ នៅតាមបណ្តាមូលដ្ឋានសុខាភិបាលសាធារណៈ មន្ទីរពេទ្យជាតិ មន្ទីរពេទ្យខេត្ត ស្រុក និងជាពិសេសមណ្ឌលសុខភាព។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការផ្សព្វផ្សាយរបស់មូលដ្ឋានសុខាភិបាល ឱ្យកាន់តែទូលំទូលាយ ដេីម្បីបង្កេីនយល់ដឹងជាសាធារណៈ ភាពងាយស្រួល​ក្នុងការស្វែងរកសេវាសុខាភិបាល របស់ប្រជាពលរដ្ឋ តាមតម្រូវការជាក់ស្តែង ប្រកបដោយប្រសិទ្ធភាព និងទំនុកចិត្ត។

កិច្ចប្រជុំរៀបចំឡេីងតាមប្រព័ន្ធនិម្មិត ដែលមានការអញ្ជេីញចូលរួមពី ឯកឧត្តម​ លោកជំទាវ លោក​ លោកស្រី អ្នកនាំពាក្យក្រសួងសុខាភិបាល អគ្គនាយកដ្ឋាន មន្ទីរពេទ្យជាតិ មជ្ឈមណ្ឌលជាតិ ព្រមទាំងមន្ទីរសុខាភិបាលរាជធានី ខេត្ត មន្ទីរពេទ្យខេត្ត ស្រុក និងមណ្ឌលសុខភាព សរុប ១២០នាក់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18

Gallery Gallery
1 / 1
Gallery image