Cambodia
New Details

Image
កិច្ចប្រជុំស្តីពីការរៀបចំ និងបង្កើតវីដេអូផ្សព្វផ្សាយពីសកម្មភាព និងវឌ្ឍនភាព មណ្ឌលសុខភាព ក្នុងខេត្តស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី។

September 07, 2026

រាជធានីភ្នំពេញ៖ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវឱសថការី លី គឹមអេង រដ្ឋលេខាធិការ និងជាក្រុមការងារទទួលបន្ទុកជួយពង្រឹងគុណភាពសេវាមណ្ឌលសុខភាព ក្នុងខេត្តចំនួន៧ រួមមាន ខេត្តស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី បានដឹកនាំ កិច្ចប្រជុំស្តីពីការរៀបចំ និងបង្កើតវីដេអូផ្សព្វផ្សាយពីសកម្មភាព និងវឌ្ឍនភាពមណ្ឌលសុខភាពក្នុងខេត្តទាំង៧។

កិច្ចប្រជុំនេះ មានគោលបំណងពិភាក្សា ផ្តល់មតិយោបល់ និងអនុសាសន៍ ដើម្បីគាំទ្រដល់ការរៀបចំ និងបង្កើតវីដេអូផ្សព្វផ្សាយអំពី សកម្មភាព សមិទ្ធផល វឌ្ឍនភាព និងការផ្តល់សេវាសុខាភិបាលនៅតាមមណ្ឌលសុខភាព សំដៅលើកកម្ពស់ការយល់ដឹង និងផ្សព្វផ្សាយព័ត៌មានអំពីសេវាសុខាភិបាល ដែលមាននៅតាមមណ្ឌលសុខភាព ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងសាធារណៈជនឱ្យបានកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាព។

ជាមួយគ្នានេះ កិច្ចប្រជុំក៏បានផ្តោតលើការពិភាក្សាអំពី គំនិតស្នូល និងទម្រង់នៃការផលិតវីដេអូ ដោយផ្តោតលើការបង្ហាញសេវាសុខាភិបាលតាមរយៈសកម្មភាពជាក់ស្តែង រឿងរ៉ាវ និងបទពិសោធន៍របស់អ្នកទទួលសេវា ដើម្បីឱ្យប្រជាពលរដ្ឋអាចយល់បានកាន់តែងាយស្រួល និងមានទំនុកចិត្តលើសេវាសុខាភិបាលនៅមូលដ្ឋាន។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមការងារ អភិបាលរងនៃគណៈអភិបាលខេត្តទទួលបន្ទុកវិស័យសុខាភិបាល ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ និងប្រធានមណ្ឌលសុខភាព នៃខេត្តទាំង៧។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8

Gallery Gallery
1 / 1
Gallery image