Cambodia
New Details

Image
ការចុះអភិបាលការងារគ្រប់គ្រងឱសថ នៅមន្ទីរពេទ្យបង្អែកស្រុកកម្រិត (CPA1) និងមន្ទីរពេទ្យបង្អែកស្រុកកម្រិត (CPA2) ក្នុងខេត្តព្រៃវែង។

September 08, 2026

ខេត្តព្រៃវែង៖ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យរង ហេង ប៊ុនគៀត រដ្ឋលេខាធិការក្រសួងសុខាភិបាល និងសហការី បានចុះអភិបាលការងារគ្រប់គ្រងឱសថ នៅមន្ទីរពេទ្យបង្អែកស្រុកកម្រិត(CPA1) និងមន្ទីរពេទ្យបង្អែកស្រុកកម្រិត(CPA2)។

ការចុះត្រួតពិនិត្យនេះ ផ្តោតទៅលើចំណុចសំខាន់ៗមួយចំនួនរួមមាន៖
១)អនាម័យក្នុង និងក្រៅឃ្លាំងឱសថ
២)ការងាររៀបចំទុកដាក់ឱសថតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល
៣)ស្វែងរកបញ្ហាឱ្យឃើញ និងដោះស្រាយឱ្យចំគោលដៅ
៤)ការងារគ្រប់គ្រងឱសថញៀននៅក្នុងមន្ទីរពេទ្យបង្អែកស្រុកកម្រិត (CPA2)
៥)ការងារគ្រប់គ្រងឱសថនៅមន្ទីរពេទ្យបង្អែកស្រុកកម្រិត (CPA1) និងមន្ទីរពេទ្យបង្អែកស្រុកកម្រិត (CPA2)។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដមរដ្ឋលេខាធិការ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ជូនដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងបានសម្តែងនូវការកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ជូនដល់មន្ត្រី បុគ្គលិក នៅមន្ទីរពេទ្យបង្អែកស្រុកកម្រិត(CPA1) និងមន្ទីរពេទ្យបង្អែកស្រុកកម្រិត(CPA2) នៅក្នុងខេត្តព្រៃវែង ដែលបានខិតខំបម្រើសេវាជូនប្រជាពលរដ្ឋបានល្អប្រសើរ ព្រមជាមួយការណែនាំឱ្យមន្រ្តីសុខាភិបាលទាំងអស់ត្រូវបន្តស្មារតីរួបរួមសាមគ្គីគ្នា ចេះជួយគ្នា ចេះសម្របសម្រួលការងារឱ្យបានល្អប្រសើរ គោរពវិន័យការងារក្នុងការព្យាបាលជំងឺ និងត្រូវបម្រើសេវាឱ្យបានគ្រប់ ២៤ម៉ោងក្នុងមួយថ្ងៃ ៧ថ្ងៃក្នុងមួយសប្តាហ៍ គោរពក្រមសីលធម៌វិជ្ជាជីវៈ ដែលជាផលប្រយោជន៍រួម ដើម្បីបម្រើសេវាសុខាភិបាលប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងសមធម៌។

គួរបញ្ជាក់ផងដែរថា៖ មន្ទីរពេទ្យដែលចុះអភិបាលមានដូចជា៖
១.ផ្នែកគ្រប់គ្រងឱសថមន្ទីរពេទ្យបង្អែកបាភ្នំ(CPA1)
២.ផ្នែកគ្រប់គ្រងឱសថមន្ទីរពេទ្យបង្អែកព្រះស្ដេច(CPA1)
៣.ផ្នែកគ្រប់គ្រងឱសថមន្ទីរពេទ្យបង្អែកមេសាង(CPA1)
៤.ផ្នែកគ្រប់គ្រងឱសថមន្ទីរពេទ្យបង្អែកពាមជរ(CPA1)
៥.ផ្នែកគ្រប់គ្រងឱសថមន្ទីរពេទ្យបង្អែកកំពង់ត្របែក(CPA2)
៦.ផ្នែកគ្រប់គ្រងឱសថមន្ទីរពេទ្យបង្អែកអ្នកលឿង(CPA2)។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9

Gallery Gallery
1 / 1
Gallery image