Cambodia
New Details

Image
ជួបប្រជុំជាមួយតំណាងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ដើម្បី​ពិនិត្យ​មើលវឌ្ឍនភាព នៃកិច្ចសហការរៀបចំគម្រោងបច្ចេកវិទ្យាឌីជីថលរបស់ក្រសួងសុខាភិបាល

September 09, 2026

ជួបប្រជុំជាមួយតំណាងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ដើម្បី​ពិនិត្យ​មើលវឌ្ឍនភាព នៃកិច្ចសហការរៀបចំគម្រោងបច្ចេកវិទ្យាឌីជីថលរបស់ក្រសួងសុខាភិបាល។

រាជធានីភ្នំពេញ៖ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារ ជួបប្រជុំជាមួយតំណាងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ដើម្បី​ពិនិត្យ​មើលវឌ្ឍនភាព នៃកិច្ចសហការរៀបចំគម្រោងបច្ចេកវិទ្យាឌីជីថលរបស់ក្រសួងសុខាភិបាល។

គម្រោងនេះធ្វើឡើងក្រោមការដឹកនាំ និងចង្អុលបង្ហាញប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ ឯកឧត្តមសាស្រ្តាចារ្យ​ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងអនុវត្តស្របតាម យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល​កម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់យក បច្ចេកវិទ្យាឌីជីថល ជាសសរស្តម្ភ និងជាកាតាលីករគន្លឹះក្នុងការជំរុញសេដ្ឋកិច្ច និងសង្គមឌីជីថល។

តាមរយៈកិច្ចសហការនេះ នឹងផ្តល់នូវអត្ថប្រយោជន៍សំខាន់ៗរួមមាន៖
-ធានាបាននូវការធ្វើសាមញ្ញកម្មនីតិវិធីរដ្ឋបាល
-បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែឆាប់រហ័ស ងាយស្រួល និងមានប្រសិទ្ធភាពខ្ពស់
-កាត់បន្ថយការចំណាយ ពេលវេលា និងលុបបំបាត់របាំងរដ្ឋបាលដ៏ស្មុគស្មាញជូនបងប្អូនម្ចាស់អាជីវកម្ម ផ្នែកសុខាភិបាល។

នេះគឺជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងពិតប្រាកដ របស់ក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងជាការបង្ហាញពីការគិតគូរយ៉ាងយកចិត្តទុកដាក់បំផុតរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋកម្ពុជា។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8

Gallery Gallery
1 / 1
Gallery image