Cambodia
New Details

Image
កិច្ចប្រជុំស្ដីពីការពិនិត្យវឌ្ឍនភាពការងារ នៅមន្ទីរពេទ្យខេត្តសៀមរាប សម្រាប់គម្រោងសិក្សាស្រាវជ្រាវបែបអនុវត្ត (AMS-HICAP) ស្តីពី «ការកាត់បន្ថយការប្រើប្រាស់ឱសថប្រឆាំងមេរោគមិនសមស្រប សម្រាប់ជំងឺរលាកសួតដែលឆ្លងពីសហគមន៍ ដែលស្របនឹងបរិបទជាក់ស្តែងនៅមន្ទីរពេទ្យ»។

September 09, 2026

ខេត្តសៀមរាប៖ ថ្ងៃសុក្រ ទី៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យរង ហេង សុទ្ធី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាសមាជិកគណៈកម្មការប្រឹក្សាយោបល់លើគម្រោងសិក្សាស្រាវជ្រាវ AMS-HICAP បានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការងារនៅមន្ទីរពេទ្យខេត្តសៀមរាប ដែលជាមន្ទីរពេទ្យមួយក្នុងចំណោមមន្ទីរពេទ្យទាំងប្រាំមួយ ដែលចូលរួមក្នុងការអនុវត្តគម្រោងនេះ។

ឯកឧត្តមសាស្ត្រាចារ្យរង បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ទីរពេទ្យ និងក្រុមការងារបង្គោលនៃគម្រោង AMS-HICAP នៅក្នុងមន្ទីរពេទ្យ ដោយនៅក្នុងកិច្ចប្រជុំនេះមន្រ្តីបង្គោលបានធ្វើបទបង្ហាញសង្ខេបអំពីវឌ្ឍនភាពការងាររយៈពេលកន្លងមក រួមទាំងមានការពិភាក្សាលើការងារបច្ចេកទេសមួយចំនួន ដើម្បីបន្តការងារនេះឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមសាស្ត្រាចារ្យរង បានថ្លែងអំណរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំមន្ទីរពេទ្យ ផ្តល់ការគាំទ្រ និងជំរុញលើកទឹកចិត្តដល់ក្រុមការងារ និងកោតសរសើរដល់ក្រុមការងារដែលបានអនុវត្តការងារនេះមកជាបន្តបន្ទាប់ និងសូមឱ្យបន្តប្រឹងប្រែងទៅមុខទៀត ដើម្បីនិរន្តរភាពនៃការប្រើប្រាស់ឱសថប្រឆាំងមេរោគអោយបានសមស្រប។ ការចូលរួមរបស់មន្ទីរពេទ្យទាំងប្រាំមួយគឺជាការចូលរួមក៏សំខាន់មួយក្នុងការអនុវត្តការងារ AMS នៅក្នុងវិស័យសុខាភិបាលនេះ។

ក្នុងដំណើរពិនិត្យវឌ្ឍនភាពការងារនេះ លោកសាស្រ្តាចារ្យជំនួយ បូរី សុថ្ថារិទ្ធ មកពីមន្ទីពេទ្យកាល់ម៉ែត បានចុះអនុវត្តផ្ទាល់ជាមួយក្រុមការងារ ដោយចែករំលែកអំពីបទពិសោធក្នុងការធ្វើរោគវិនិច្ឆយ និងការប្រើប្រាស់ឱសថប្រឆាំងមេរោគឱ្យបានសមស្របទៅលើអ្នកជំងឺរលាកសួតដែលឆ្លងពីសហគមន៍ផងដែរ ចំណែកវិទ្យាស្ថានជាតិសុខភាពសាធារណៈក៏នៅតែបន្តរួមចំណែកក្នុងការបណ្តុះបណ្ដាល ដែលជាតម្រូវការចាំបាច់របស់ក្រុមការងារក្នុងការអនុវត្ត AMS-HICAP។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19

Gallery Gallery
1 / 1
Gallery image