Cambodia
New Details

Image
កម្មវិធី «Cambodia-India Country Exchange Program» នៅទីក្រុងមុំបៃ និងទីក្រុង Pune នៃសាធារណៈរដ្ឋឥណ្ឌា

September 10, 2026

សាធារណៈរដ្ឋឥណ្ឌា៖ ពីថ្ងៃចន្ទ ទី៣១ ខែសីហា ដល់ថ្ងៃសុក្រ​ ទី៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុក ខៀវ ទីប្រឹក្សា​ និងជាប្រធាននាយកដ្ឋាន​នីតិកម្ម និងប្រតិភូក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងកម្មវិធី «Cambodia-India Country Exchange Program» នៅទីក្រុងមុំបៃ និងទីក្រុង Pune នៃសាធារណៈរដ្ឋឥណ្ឌា។

ក្នុងដំណើរទស្សនៈកិច្ចនេះ ក្រុមប្រតិភូកម្ពុជាបានស្វែងយល់ និងចែករំលែកការងារក្នុងវិស័យសុខាភិបាលដូចជា ការពង្រឹងការផ្តល់សេវាសុខាភិបាលបឋម ការពារទប់ស្កាត់ និងការផ្តល់សេវាជំងឺមិនឆ្លង ការរៀបចំការផ្តល់សេវាចម្រុះ សម្រាប់ជនរងគ្រោះដោយអំពើហិង្សា ប្រព័ន្ធអាត្រានុកូលដ្ឋាន ការចុះបញ្ជីកំណើតរស់ ការចុះបញ្ជីមរណភាព ការប្រមូល និងការប្រើប្រាស់ទិន្នន័យមរណភាព។

ដំណើរទស្សនៈកិច្ចនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ក្រុមការងារ ដើម្បីរៀនសូត្រ និងស្វែងយល់ការបម្រើសេវាសុខាភិបាល ការប្រើប្រាស់ទិន្នន័យសម្រាប់ការសម្រេចចិត្ត។ ក្នុងទស្សនៈកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍ការងារក្នុងវិស័យសុខាភិបាលនៅប្រទេសឥណ្ឌានេះ គាំទ្រដោយអង្គការ Vital Strategies ដែលមានសមាសភាពពីនាយកដ្ឋានផែនការនិងព័ត៌មានសុខាភិបាល នាយកដ្ឋានការពារសុខភាព វិទ្យាស្ថានជាតិសុខភាពសាធារណៈ និងអង្គការ Vital Strategies ។

Image 1
Image 2
Image 3
Image 4

Gallery Gallery
1 / 1
Gallery image