Cambodia
New Details

Image
ពិធីសែនព្រេនសុំសេចក្ដីសុខ ដើម្បីបើកការដ្ឋានកែលម្អសួនរុក្ខជាតិឱសថបុរាណគិរីរម្យ

September 12, 2026

ខេត្តកំពង់ស្ពឺ៖ ថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល រួមនិងថ្នាក់ដឹកនាំក្រសួងសុខាភិបាល មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ស្ពឺ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របុរាណ និងអាជ្ញាធរមូលដ្ឋាន បានចូលរួមរៀបចំពិធីសែនព្រេនម្ចាស់ទឹកម្ចាស់ដី ដើម្បីសុំសេចក្តីសុខសេចក្តីចម្រើន ក្នុងឱកាសបើកការដ្ឋានជួសជុល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធសួនរុក្ខជាតិឱសថបុរាណគិរីរម្យ។

ការងារកែលម្អនេះ ធ្វើឡើងក្រោមការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដោយបានណែនាំឱ្យក្រុមការងារបច្ចេកទេស ខិតខំកែលម្អ និងពង្រឹងសមត្ថភាពសួនរុក្ខជាតិឱសថបុរាណគិរីរម្យឡើងវិញ ដើម្បីបម្រើឱ្យបេសកកម្មរបស់ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របុរាណ ក្នុងការអភិរក្សពូជរុក្ខជាតិឱសថ និងការស្រាវជ្រាវវេជ្ជសាស្ត្របុរាណ។ គម្រោងនេះមានតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាមរតកវប្បធម៌ និងទំនៀមទម្លាប់នៃការប្រើប្រាស់ឱសថបុរាណដ៏យូរលង់របស់ប្រជាជនកម្ពុជា ព្រមទាំងលើកកម្ពស់ការប្រើប្រាស់ឱសថធម្មជាតិឱ្យបានត្រឹមត្រូវ ប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពក្នុងការព្យាបាលជំងឺ។

ក្នុងឱកាសនោះដែរ ថ្នាក់ដឹកនាំក៏បានចុះពិនិត្យទីតាំងការដ្ឋានផ្ទាល់ ព្រមទាំងបានណែនាំដល់ក្រុមការងារបច្ចេកទេស និងក្រុមអ្នកសាងសង់ ឱ្យយកចិត្តទុកដាក់ខ្ពស់លើបទដ្ឋានបច្ចេកទេស ប្រកបដោយស្មារតីប្រុងប្រយ័ត្ន សុវត្ថិភាព និងគុណភាពជាចម្បង។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14

Gallery Gallery
1 / 1
Gallery image