Cambodia
New Details

Image
ការចុះពិនិត្យវឌ្ឍនភាពការងារ និងពង្រឹងគុណភាព នៃការបម្រើសេវាសុខាភិបាល នៅមន្ទីរពេទ្យបង្អែកខេត្តកណ្ដាល។

September 12, 2026

ខេត្តកណ្ដាល៖ ថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ ធា គ្រុយ និងលោកជំទាវវេជ្ជបណ្ឌិត ប៉ែន រិកស៊ី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះពិនិត្យវឌ្ឍនភាពការងារ និងពង្រឹងគុណភាពនៃការបម្រើសេវាសុខាភិបាល នៅមន្ទីរពេទ្យបង្អែកពញាឮ ជុំទី១ ឆ្នាំ២០២៦។

គោលបំណងបេសកកម្មផ្តោតសំខាន់លើការងាររួមមាន៖ (១)ផ្នែកគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ (២)ផ្នែកគ្រប់គ្រងរដ្ឋបាល ធនធានមនុស្ស និងបដិសណ្ឋារកិច្ច (៣)ផ្នែកគ្រប់គ្រងបច្ចេកទេសវេជ្ជសាស្ត្រ-អមវេជ្ជសាស្ត្រ និង(៤)ផ្នែកគ្រប់គ្រងឱសថ សម្ភារៈ បរិក្ខារពេទ្យ។

ជាមួយគ្នានោះដែរក្រុមការងារចុះពង្រឹងគុណភាពសេវាតាមមន្ទីរពេទ្យបង្អែកបានធ្វើការណែនាំលម្អិតពីការព្យាបាល និងថែទាំជម្ងឺគ្រុនឈាម និងជម្រុញឱ្យបង្កើនការយកចិត្តទុកដាក់ តាមរយៈគ្រប់ចំណុចសំខាន់ៗរួមមាន៖
-ពេលវេលានៃការទទួលអ្នកជម្ងឺ មកសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ
-អំឡុងពេលដែលអ្នកជម្ងឺសម្រាកព្យាបាល
-ពេលវេលាដែលអ្នកជម្ងឺចេញពីមន្ទីរពេទ្យ ដោយផ្ដោតសំខាន់លើចំណុចដែលអាចពាក់ព័ន្ធនឹងសភាពធ្ងន់ ឬស្រាលរបស់អ្នកជម្ងឺ ហើយនឹងអ្វីដែលត្រូវពង្រឹងក្នុងការព្យាបាល ក្នុងការថែទាំ និងការតាមដាន ដើម្បីធានាបានថាអ្នកជម្ងឺបានទទួលការព្យាបាលបានល្អត្រឹមត្រូវ ពាក់ព័ន្ធជាមួយនឹងជម្ងឺដែលត្រូវបញ្ជូន និងជម្ងឺដែលអាចត្រឡប់ទៅផ្ទះបាន។

ក្នុងឱកាសនោះដែរ ឯកឧត្តម និងលោកជំទាវរដ្ឋលេខាធិការ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ព្រមទាំងថ្លែងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំបម្រើសេវាថែទាំ និងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋ។

គួរបញ្ជាក់ផងដែរថាបេសកកម្មខាងលើមានការចូលរួមពីប្រធានមន្ទីរសុខាភិបាលខេត្តកណ្ដាល ថ្នាក់ដឹកនាំស្រុកប្រតិបត្តិ ថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែក និងមន្ត្រីសុខាភិបាលក្រោមឱវាទរបស់មន្ទីរពេទ្យបង្អែកពញាឮ ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7

Gallery Gallery
1 / 1
Gallery image